ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ - ảnh 1
កម្មវិធីសំដែងសិល្បៈមួយក្នុងពិធីបុណ្យ (រូបថត៖voh)

(VOVworld) - នាថ្ងៃទី១៣ មេសា នៅទីក្រុងហូជីមិញភាគខាងត្បូងវៀតណាម បាន
រៀបចំពិធីបុណ្យចូលឆ្នាំ ថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃឆ្នាំ២០១៦។លោក
Le Hung Quoc ប្រធាន សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានផ្ញើពាក្យជូន
ពរឆ្នាំថ្មីជូនដល់មិត្តកម្ពុជា​ ឡាវ មីយ៉ាន់ម៉ានិងថៃ។ពិធីបុណ្យនេះបានបង្ហាញយ៉ាង
រស់រវើកនូវទំនៀមទំលាប់ ពិធីទទួលឆ្នាំថ្មីរបស់កម្ពុជា ពិធី BunPiMay របស់ឡាវ
ThingYang របស់ មីយ៉ាន់ម៉ា និង Songkran របស់ថៃ តាមនោះជួយប្រជាជននៅ
ទីក្រុងហូជីមិញ យល់ថែមទៀតអំពីពិធីពិសិដ្ឋនៃប្រទេសជិតខាង។ក្នុងពិធីបុណ្យ
នេះនៅមានកម្ម វិធីសំដែងវប្បធម៌សិល្បៈជាច្រើនដែលពោរពេញទៅដោយអត្ត
សញ្ញាណវប្បធម៌ របស់ប្រជាជននៃប្រទេសមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ