ពិធីបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី ១២ ខែមិថុនា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅពិធីបុណ្យជាតិសហព័ន្ធរុស្ស៊ី ដែលរៀបចំឡើងដោយក្រសួងការបរទេសវៀតណាម និងស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាម។
ពិធីបុណ្យជាតិសហព័ន្ធរុស្ស៊ីនៅវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក K.Vnovov

អញ្ជើញថ្លែងនៅទីនេះឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក K.Vnovov បានសង្តក់ធ្ងន់អំពីអត្ថន័យនៃទិវាបុណ្យជាតិសហព័ន្ធរុស្ស៊ី ថ្ងៃទី ១២ ខែមិថុនា។ ស្ដីពីទំនាក់ទំនងជាមួយវៀតណាមនោះ លោកឯកអគ្គរដ្ឋទូត បានអះអាងថា ប្រជាជនវៀតណាម និងរុស្ស៊ីជានិច្ចកាលមានមនោសញ្ចេតនាពិសេសទៅវិញទៅមក។ ប្រទេសទាំងពីរកំពុងបន្តពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ។ ហេតុដូច្នេះហើយ ទំនាក់ទំនងទ្វេភាគីលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការជួបប្រាស្រ័យប្រជាជនមានជំហានអភិវឌ្ឍន៍លើគ្រប់វិដ័យ។

ជាកិច្ចឆ្លើយតប លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាមបានអះអាងថា៖

“ក្រោយរយៈពេល ២៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងនយោបាយរវាងវៀតណាម-រុស្ស៊ី កាន់តែមានជំនឿទុកចិត្ត ខ្ពស់ តាមរយៈ ការជួបប្រាស្រ័យ ជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនោះ វៀតណាមបានក្លាយទៅជាប្រទេសដើមបំបូង ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំព័ន្ធភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (រុស្ស៊ីជាប្រទេសនាំមុខ)។ លើសពីនេះទៅទៀត ភាគីទាំងពីរមិនត្រឹមតែសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា៖ ប្រេងនិងឧស្ម័ន ការអប់រំ និងបណ្តុះបណ្តាល ប៉ុណ្ណោះទេ ថែមទាំងលើគ្រប់វិស័យថ្មីៗទៀតផង ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ