ពិធីបុណ្យជួបប្រាស្រ័យវប្បធម៌វៀតណាម - ឡាវ - កម្ពុជា
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា (Chol-Chnam-Thmay) និងឡាវ (Bunpimay) នាព្រឹកថ្ងៃទី ៣១ ខែមីនា នៅសកលវិទ្យាល័យ Ton Duc Thang សម្ព័ន្ធយុវជនទីក្រុងហូជីមិញបានបើកមហោស្រពវប្បធម៌វៀតណាម - ឡាវ - កម្ពុជា។
និស្សិតនៃប្រទេសទាំងបី វៀតណាម - ឡាវ -កម្ពុជា ចូលរួមក្នុងពិធីបុណ្យ |
ចូលរួមក្នុងទិវាបុណ្យនេះ មាននិស្សិតជាង ១០០០ នាក់មកពីសាកលវិទ្យាល័យចំនួន ៥ នៃទីក្រុងហូជីមិញ ក្នុងនោះមានសិស្សឡាវនិងកម្ពុជា ជិត ៥០០នាក់។ នៅក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ មានសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាការផ្លាស់ប្តូរវប្បធម៌ម្ហូបអាហារ ការបោះជំរំ និងបាល់ទាត់ ជាដើម។ សកម្មភាពទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែមីនា ដល់ ថ្ងៃទី ១០ ខែមេសា។ លោក Le Hoang Minh ប្រធាននា យកដ្ឋានអន្តរជាតិនៃសម្ព័ន្ធសមាគមយុវជនទីក្រុងហូជីមិញបានឲ្យដឹងថា៖ “ឆ្នាំនេះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ គឺសកម្មភាពមានការបើកទូលាយជាង។ ពោលគឺនិស្សិតចូលរួមមានទាំងនិស្សិតឡាវនិងកម្ពុជា។ លក្ខណៈពិសេសថ្មីនៅឆ្នាំនេះ ទទួលបានការគាំទ្រពីនិស្សិតរបស់ប្រទេសទាំងបី ដែលបានរួមគ្នាស្វែងយល់ពី បទពិសោធន៍នៃជីវិតវប្បធម៌។ ចំនួនក៏ត្រូវបានបើកទូលាយផងដែរ ការផ្លាស់ប្តូរវប្បធម៌និងនិងការសម្តែងសិល្បៈគឺទទួលជោគជ័យយ៉ាងត្រចះត្រចង់ណាស់”។
ពិធីបុណ្យនេះបានរួមចំណែករឹតបន្តឹងចំណងមិត្តភាពរវាងយុវជននៃប្រទេសទាំងបី វៀតណាម ឡាវនិងកម្ពុជា៕