ពិធីបុណ្យតេតដាំដើមឈើក្នុងឱកាសនិទាឃរដូវ ឆ្នាំជូត ទោស័ក ២០២០
(VOVWORLD) - តាមគម្រោង នៅថ្ងៃទី ៦ ខែទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំជូត ទោស័ក នៅតំបន់ភាគខាងជើងចំនួន ១៤ នឹងប្រព្រឹត្តទៅពិធីបុណ្យតេតដាំដើម ឈើ ឆ្នាំ២០២០។ សម្រាប់ភាគខាងត្បូងវិញ នឹងអនុវត្តន៍ព្រឹត្តិការណ៍នេះ ចំទៅនឹងថ្ងៃខួបកំណើតរបស់លោកប្រធាន ហូជីមិញ ថ្ងៃទី ១៩ ខែឧសភា។
អនុវត្តន៍តាមដំបូន្មានរបស់លោកប្រធានហូជីមិញ “និទាឃរដូវគឺជាបុណ្យតេត ដាំដើមឈើធ្វើឱ្យប្រទេសជាតិកាន់តែស្រស់បំព្រងជានិច្ច”, អស់រយៈពេល ៦០ ឆ្នាំកន្លងមកនេះ អាជ្ញាធរមូលដ្ឋាននិងប្រជាជនទូទាំងប្រទេស បានឆ្លើយតបនិងចូលរួមយ៉ាងសកម្មនៅក្នុងចលនាដាំដើមឈើ ការពារព្រៃឈើ និងទទួលបានលទ្ធផលយ៉ាងធំធេងជាច្រើន។ តាមនោះ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លុបបំបាត់ភាពអត់ឃ្លាននិងការកាត់បន្ថយភាពក្រីក្រ ជាពិសេស ពង្រីកតួនាទីការពាររបស់ព្រៃឈើ កែលម្អបរិស្ថាន កាត់បន្ថយគ្រោះមហន្តរាយធម្មជាតិនិងបន្សាំជាមួយបម្រែបម្រួលអាកាសធាតុ។
លោក Cao Chi Cong អគ្គនាយករង នៃអគ្គនាយកដ្ឋានព្រៃឈើនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានអោយដឹងថា៖ “ទីមួយ ត្រូវបំពេញនូវគោលដៅនៃការដាំនិងការពារព្រៃឈើ។ ព្រៃឈើប្រភេទនេះ ធានានូវការការពារគ្រោះមហន្តរាយធម្មជាតិពីសមុទ្រ។ សម្រាប់ព្រៃផលិតកម្ម ចាំបាច់ត្រូវត្រួតពិនិត្យយ៉ាងតឹងរឹងនូវពូជដើមឈើ។ ទន្ទឹមនឹងនេះផ្តោតលើការដាំដុះពៃឈើធំៗ បម្រើដល់ការកែច្នៃនាំចេញដើម្បីនាំមកនូវគុណតម្លៃខ្ពស់ដល់អ្នកដាំព្រៃឈើផងដែរ”៕