ពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០២០ - Tet Festival 2020 លើកដំបូងនៅទីក្រុងហូជីមិញ
(VOVWORLD) - នាយប់ថ្ងៃទី ៣ ខែមករា ពិធីបុណ្យតេតប្រពៃណី - Tet Festival 2020 ត្រូវបានបើកនៅសួនច្បារ Le Van Tam ខ័ណ្ឌ ៣ ទីក្រុង ហូជីមិញ។ ពិធីបុណ្យនេះត្រូវបានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សហការជាមួយសមាគមវប្បធម៌ម្ហូបអាហារវៀតណាម បានរៀបចំឡើងជាលើកដំបូងដើម្បីលើកតម្កើងតម្លៃវប្បធម៌និងម្ហូបអាហារវៀតណាម។
ពិធីបុណ្យតេតប្រពៃណីឆ្នាំ ២០២០ - Tet Festival 2020 លើកដំបូងនៅទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
Tet Festival 2020 មានសកម្មភាពសំខាន់ៗចំនួន ៥ រួមមាន៖ ការទស្សនាបុណ្យតេត ពីធីសែនបុណ្យតេត លេងកំសាន្តបុណ្យតេត និងការបរិភោគបុណ្យតេត ដើម្បីផ្តល់ឱកាសជូនដល់ប្រជាជននិងភ្ញៀវទេសចរក្នុងការស្វែងយល់កាន់តែច្បាស់អំពីអត្ថន័យនៃបុណ្យតេតនិងពិធីការក្នុងប៉ន្មានថ្ងៃបុណ្យតេតផងដែរ។
Tet Festival 2020 ក៏ឧទ្ទេសនាមអំពីកម្មវិធីពិសេសៗជាច្រើនទៀតដូចជាបទពិសោធក្នុងការវេចនំអន្សមការរីករាយម្ហូបអាហារប្រចាំតំបន់នៅមូលដ្ឋាននីមួយៗ និងល្បែងប្រជាប្រិយមួយចំនួនទៀតផង។ កម្មវិធីនានាក្នុងបុណ្យតេតនេះផ្តោតលើការរៀបរ៉ាប់ឲ្យបានងាយយល់ដឹងអំពីអត្ថន័យនៃបុណ្យតេតប្រពៃណីរបស់វៀតណាមក្រោមរូបភាពជាច្រើនរួមមានការតាំងពិព័រណ៍ និងល្បែងនិយមលេងយ៉ាងជាក់ស្តែងជាដើម។