ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញ ពង្រីកទាំងទំហំ និងពេលវេលារៀបចំ

(VOVWORLD) - ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញលើកទី២ គ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែឧសភា និងដើមខែមិថុនា។  
ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញ ពង្រីកទាំងទំហំ និងពេលវេលារៀបចំ - ảnh 1លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុង ថ្លែងថា ពិធីបុណ្យទន្លេទីក្រុងហូជីមិញ លើកទី ២  នឹងពង្រីកទាមងទំហំ និងពេលវេលារៀបចំ (រូបថត៖ Ty Huynh/VOV)

បើធៀបនឹងលើកទី១ ពិធីបុណ្យនេះមិនត្រឹមតែបើកទូលាយអំពីទំហំ និងពេលវេលារៀបចំប៉ុណ្ណោះទេ ថែមទាំងបានបង្កើនសកម្មភាពតភ្ជាប់ទេសចរណ៍ រវាងទីក្រុងហូជីមិញ និងតំបន់ភាគអាគ្នេយ៍ និងដីសណ្ដទន្លេ Cuu Long ទៀតផង។

អញ្ជើញផ្តល់ព័ត៌មានជាមួយសារព័ត៌មានអំពីសកម្មភាពជំរុញទេសចរណ៍ ត្រីមាសទី ២ នារសៀលថ្ងៃទី ១៥ ខែមេសា នៅទីក្រុងហូជីមិញ លោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញបានមានប្រសាសន៍ថា៖ “ទីក្រុងហូជីមិញកំពុងអនុវត្តផែនការមេ ដែលក្នុងនោះ ទន្លេ Sai Gon ត្រូវបានកំណត់ថា ជាចំណុចលេចធ្លោមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងវប្បធម៌ដ៏ទូលំទូលាយ។ ទេសចរណ៍នឹងជាផ្នែកមួយរួមចំណែកក្នុងការដាក់ពង្រាយ និងសម្រេចបាននូវយុទ្ធសាស្ត្រ និងផែនការទាំងនេះ ដើម្បីទាញយកសក្តានុពល និងសេដ្ឋកិច្ច ទេសចរណ៍ និងតម្លៃវប្បធម៌ប្រព័ន្ធទន្លេ និងព្រែករបស់ទីក្រុង”។

ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញ ពង្រីកទាំងទំហំ និងពេលវេលារៀបចំ - ảnh 2៖ ឆ្នាំនេះ ពិធីបុណ្យទន្លេទីក្រុងហូជីមិញ មានសកម្មភាពចំនួន ២២ ស្តីពីវប្បធម៌ សិល្បៈ កីឡា កម្សាន្ត និងធ្វើម្ហូប (រូបថត៖ Ty Huynh/VOV)

ឆ្នាំនេះ ព្រឹត្តិការណ៍មានសកម្មភាពវប្បធម៌ សិល្បៈ កីឡា កម្សាន្ត និងម្ហូបអាហារ ចំនួន ២២ សកម្មភាព។ ចំណុចលេចធ្លោគឺកម្មវិធីសិល្បៈ បើកពិធីបុណ្យដែលប្រព្រឹត្តទៅនាល្ងាចថ្ងៃទី ៣១ ឧសភា នៅកំពង់ផែ Sai Gon (តំបន់កំពង់ផែ Nha Rong)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ