ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់

(VOVWORLD) - បន្ទាប់ពីបានប្រព្រឹត្តទៅអស់រយៈពេល ៤ ថ្ងៃ នាយប់ថ្ងៃទី ៩ ខែមេសា នៅទីក្រុងហូជីមិញ ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ បានបិទបញ្ចប់ជាផ្លូវការ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០នាក់មកទស្សនានិងទិញទំនិញ ជាមួយនឹងប្រាក់ចំណូលដែលទទួលបានតាមការប៉ាន់ស្មាន រហូតដល់ ១០៥ ពាន់លានដុង (ជិត ៤,៥លានដុល្លារ) ។
ពិធី​បុណ្យ​ទេសចរណ៍ទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរណ៍ជាង ១៩០.០០០ នាក់ - ảnh 1ភ្ញៀវទេសចរណ៍ប្រមាណ ១៩០.០០០ នាក់ បានចូលរួមទស្សនានិងទិញទំនិញក្នុងអំឡុងពេល ៤ ថ្ងៃនៃពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញលើកទី ១៩។ ( រូបថត៖ VOV)

ពិធីបុណ្យទេសចរណ៍ទីក្រុងហូជីមិញឆ្នាំ ២០២៣ មានស្តង់ទំនិញចំនួន ១២៨ នៃខេត្តក្រុងចំនួន ៤៥/៦៣ និងអាជីវកម្មទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៥៤ អង្គភាព។ មហោស្រពនេះពិតជាស្ពានតភ្ជាប់រវាងភ្ញៀវទេសចរនិងអ្នកផ្តល់សេវាកម្ម។ នៅមហោស្រពនេះ កញ្ចប់ជំរុញតម្រូវការជាច្រើនត្រូវបានប្រកាស និងមានសេវាកម្មបន្ថែមដ៏គួរឱ្យទាក់ទាញជាច្រើន ដើម្បីផ្តល់ជម្រើសបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស; ទន្ទឹមនឹងនោះក៏មានផលិតផល និងសេវាកម្មទេសចរណ៍ថ្មីថ្មោង ប្លែកៗជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ។

នៅក្នុងពិធីបិទមហោស្រពនេះ គណៈកម្មការរៀបចំបានប្រគល់ពានរង្វាន់ដល់អង្គភាពឈ្នះរង្វាន់ក្នុងវិញ្ញាសារស្តង់បំពេញស្តង់ដារ និងស្តង់ដែលបានសាងសង់ដោយខ្លួនឯងផងដែរ៕     

ប្រតិកម្មទៅវិញ

ផ្សេងៗ