ពិធីបុណ្យ"និទាឃរដូវក្រហម"ក្នុងរយៈពេល១០ឆ្នាំ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី”
|
ពិធីបុណ្យ"និទាឃរដូវក្រហម"ក្នុងរយៈពេល១០ឆ្នាំ”បរិច្ចាគឈាម-ប្រគល់ជីវិតថ្មី” |
(VOV)_នាថ្ងៃទី១៨កុម្ភះ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបុណ្យ” និទាឃ
រដូវក្រហម លើកទី១០ -ឆ្នាំ២០១៧”។ ឆ្នាំ ២០១៧ ដោយមានសារ៖ ”បរិច្ចាគឈាម-ប្រគល់
ជីវិតថ្មី” ពិធីបុណ្យលើកនេះបានទាក់ទាញមនុស្សជាងបីហ្មឺននាក់ចូលរួម។ថ្លែងមតិ
នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Thanh Long មានគោលបំ
ណងថា៖ខេត្តនិងទីក្រុងបន្តជួយជ្រោមជ្រែង រៀបចំពិធីបុណ្យនិទាឃរដូវក្រហម នៅ
តំបន់ និងអំពាវនាវអោយប្រជាជនសកម្មចូលរួមការបរិច្ចាគឈាម។ចូលរួមបរិច្ចាគ
ឈាមលើកនេះ អ្នកស្រី Nguyen Huong Lan នៅទីក្រុងហាណូយ បានអោយដឹងថា៖
“ នេះជាលើកទី៥ ដែលខ្ញុំបានចូលរួមបរិច្ចាគឈាម។ ចូលរួមបរិច្ចាគឈាមលើក
នេះ ខ្ញុំសប្បាយរីករាយ និងរំភើបណាស់ ដោយបានចូលរួមក្រុមដង្ហែភ្លើងជ័យ។ ខ្ញុំមាន
គោលបំណងថាមានមនុស្សច្រើនថែមទៀតចូលរួមចលនាបរិច្ចាគឈាម ដើម្បីជួយ
ឧបត្ថម្ភអ្នកជំងឺ៕”