ពិធីបុណ្យនិទាឃរដូវក្រហមទាក់ទាញប្រជាជនមកបរិច្ចាគឈាមយ៉ាងច្រើនកុះករ

(VOVWORLD) - ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ មីនា ពិធីបុណ្យនិទាឃរដូវក្រហមលើកទី១៤ កំពុងទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកបរិច្ចាគ ឈាមដោយស្មគ្រចិត្ត។
ពិធីបុណ្យនិទាឃរដូវក្រហមទាក់ទាញប្រជាជនមកបរិច្ចាគឈាមយ៉ាងច្រើនកុះករ - ảnh 1យុវជនជាច្រើនបានមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ (រូបថត៖ nhandan.com.vn)

ដោយមានសារ “បរិច្ចាគឈាមសុវត្ថិភាព - កុំភ័យខ្លាចកូវីដ ១៩” នោះ ពិធីបុណ្យ និទាឃរដូវក្រហមលើកនេះ គ្រោងនឹងទទួលបានបរិមាណឈាមជាង៤០០០ឯកតា ដែលចូលរួមចំណែកជំនះពុះពារលើកង្វះ ឈាមក្រោយពីបុណ្យតេតប្រពៃណី។ លោក Nguyen Tien Hoa នៅឃុំ Tan Le ស្រុក Hung Ha ខេត្ត Thai Binh បានឲ្យដឹងថា៖ “ខ្ញុំតែងតែមកវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹមដើម្បីបរិច្ចាគឈាម ជា រៀងរាល់៣ខែម្ដង។ លើកនេះខ្ញុំបានមកដល់ចំនឹងឱកាសពិធីបុណ្យនិទាឃរដូវ ក្រហម។ ខ្ញុំមានគោល បំណងថា រាល់ដំណក់ឈាមរបស់ខ្លួននឹងជួយសង្គ្រោះបាននូវ អ្នកជម្ងឺផ្សេងៗ”។

លោកបណ្ឌិត Bach Quoc Khanh ប្រធានវិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាម មជ្ឈឹមបានចែក រំលែកថា នៅពេលដែលវិទ្យាស្ថានអំពាវនាវឲ្យចូលរួមបរិច្ចាគឈាម ម្ដងៗ តែងតែមានស្ថាប័ន អង្គភាពជាច្រើន និងប្រជាជនរាប់ពាន់នាក់ មិនស្ទាក់ស្ទើរមក បរិច្ចាគឈាម ហើយពង្រីកសារដ៏មនុស្សសាស្ត្រនៃសកម្មភាពនេះតែម្ដង។ គិតត្រឹម ក្នុងរយៈពេល២សប្ដាហ៍មុនប៉ុណ្ណោះ វិទ្យាស្ថានឈាមវិទ្យា-បញ្ចូលឈាមមជ្ឈឹម ទទួលបានបរិមាណឈាមជិត១៤០០០ឯកតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ