ពិធីបុណ្យនិទាឃរដូវក្រហមនឹងបើកនៅថ្ងៃទី ៦ ខែកុម្ភៈ
(VOVWORLD) - តាមរយៈកម្មវិធី និងសកម្មភាពជាច្រើន គណៈ កម្មការរៀបចំ "ពិធីបុណ្យនិទាឃរដូវក្រហម" ឆ្នាំ ២០២៣ មានគោលបំណងទាក់ទាញ មនុស្សប្រមាណ ៧ពាន់នាក់មកបរិច្ចាគឈាម ដោយទទួលបានឈាមយ៉ាងហោច ណាស់ ៦ ពាន់ឯកតា។
ពិធីបុណ្យនិទាឃរដូវក្រហម- ព្រឹត្តិការណ៍បរិច្ចាគឈាមដ៏ធំបំផុត ក្នុងនិទាឃ រដូវជារៀងរាល់ឆ្នាំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១២ ខែកុម្ភៈ ជាមួយនឹង សារថា "បរិច្ចាគឈាមនៅដើមនិទាឃរដូវ - ពង្រីកសុភមង្គល"។ ពិធីបើកពិធី បុណ្យនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី៦ ខែកុម្ភៈ នៅមន្ទីរពេទ្យឈាមវិទ្យា និងបញ្ចូល ឈាមមជ្ឈិម (រដ្ឋធានីហាណូយ)។
ក្នុងក្របខ័ណ្ឌនៃ “ពិធីបុណ្យនិទាឃរដូវក្រហម” ឆ្នាំ២០២៣ សមាគមយុវជន ចលនាបរិច្ចាគឈាមនៅទីក្រុងហាណូយ រួមជាមួយទីភ្នាក់ងារ អង្គភាពនានា នឹងរួម បញ្ចូលកម្មវិធីដ៏ទាក់ទាញជាច្រើន។ ចំណុចលេចធ្លោគឺយុទ្ធនាការសារព័ត៌មានអំពី ការបរិច្ចាគឈាម Be the One ដែលបានធ្វើឡើងនៅកន្លែងជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ។
តាមរយៈកម្មវិធី និងសកម្មភាពជាច្រើន គណៈ កម្មការរៀបចំ "ពិធីបុណ្យនិទាឃរដូវក្រហម" ឆ្នាំ ២០២៣ មានគោលបំណងទាក់ទាញ មនុស្សប្រមាណ ៧ពាន់នាក់មកបរិច្ចាគឈាម ដោយទទួលបានឈាមយ៉ាងហោច ណាស់ ៦ ពាន់ឯកតា៕