ពិធីបុណ្យនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨បានបើកនៅទីក្រុង Kon Tum
(VOVWORLD) -នាព្រឹកថ្ងៃទី១៩ខែកុម្ភៈ (ពោលគឺថ្ងៃទី៤នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី) នៅទីក្រុង Kon Tum មន្ទីវប្បធម៌កីឡានិងទេសចរណ៍ ខេត្ត Kon Tum បានបើកកម្មវិធីនិទាឃរដូវ ឆ្នាំ ច សំរឹទ្ធស័ក ២០១៨។
ការប្រណាំងទូកលើទន្លេ Dak Bla |
កម្មវិធីនេះពោរពេញទៅដោយសកម្មភាពគួរឲ្យទាក់ទាញ។ បន្ទាប់ ពីពិធីបើក ប្រជាជននិងភ្ញៀវទេសចរច្រើនរូប បាននាំគ្នា គាំទ្រពានរង្វាន់ប្រណាំងទូក ប្រពៃណីលើទន្លេ Dak Bla។ លោក Nguyen Xuan Truyen នាយករង មន្ទីវប្បធម៌ កីឡា និងទេសចរណ៍ ខេត្ត Kon Tum បានឲ្យដឹង ថា៖
“កម្មវិធីនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨ ខេត្ត Kon Tum បានប្រព្រឹត្តទៅចាប់ ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នេះជាសកម្មភាពវប្បធម៌ កីឡា របស់ខេត្ត Kon Tum ។ សកម្មភាពនេះ គឺសំដៅរក្សានិងពង្រីកនូវអត្តសញ្ញាណប្រពៃ ណីតាមតំបន់នីមួយៗ។ ទន្ទឹមជាមួយគ្នានោះ តាមរយៈសកម្មភាពនេះ នៅមានការជួបប្រាស្រ័យវប្បធម៌តំបន់ ដើម្បីប្រជាជនគ្រប់រូប ចូលរួមសប្បាយរីករាយជាមួយគ្នា”៕