ពិធីបុណ្យនិទាឃរដូវបើកយ៉ាងសប្បាយរីករាយក្នុងទូទាំងប្រទេសវៀតណាម
(VOVWORLD) - នាយប់ថ្ងៃទី១៧ ខែកុម្ភៈ (ពោលគឺថ្ងៃទី១៣ ខែមិកសិរ ឆ្នាំកុរ ឯកស័ក ២០១៩) នៅតំបន់កេរដំណែលជាតិពិសេសវិហារនិងផ្នូរបណ្ដាស្ដេច Tran នៅឃុំ Tien Duc ស្រុក Hung Ha ខេត្ត Thai Binh ភាគខាងជើងវៀតណាម បានប្រារព្ធ ឡើងពិធីបុណ្យវិហារ Tran ឆ្នាំ២០១៩ ដោយមានការចូលរួមរបស់ភ្ញៀវទេសចរ រាប់ពាន់នាក់ពីគ្រប់ទិសទី។
ពិធីអុជធូបនៅពិធីបុណ្យវិហារ Tran ខេត្ត Thai Binh (រូបថត៖ TTXVN) |
ពិធីបុណ្យវិហារ Tran ខេត្ត Thai Binh ប្រព្រឹត្តទៅ នាថ្ងៃទី១៣ ខែមិកសិរ ជារៀងរាល់ឆ្នាំ សំដៅលើកតម្កើងគុណូបការៈរបស់រាជ្យ វង្ស Tran ក្នុងប្រវត្តិសាស្ត្រវៀតណាម ក៏ដូចជាអប់រំប្រពៃណី “ផឹកទឹកនឹកប្រភព ដើម” សម្រាប់ជំនាន់ក្រោយៗ ផងដែរ។
នាថ្ងៃដដែល ពិធីបុណ្យព្រះអាទិទេពភ្នំ Tan Vien និងពិធីបើកសម្ពោធ ទេសចរណ៍ Ba Vi ឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនៅវិហារ Ha ឃុំ Minh Quang ស្រុក Ba Vi រដ្ឋធានីហាណូយ។ ពិធីបុណ្យនេះមានពិធីការប្រពៃណីជាច្រើនដែល ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌តំបន់។ ក្រៅពីនោះ ក៏មានល្បែងកំសាន្ត ប្រជាប្រិយដ៏សម្បូរបែបដូចជា ល្បែងបោះឈូង ល្បែងរុញដំបង និងល្បែងដើរ ជើងទោម ផងដែរ ដែលទាក់ទាញការចូលរួមរបស់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
នាថ្ងៃទី១៧ ខែកុម្ភៈ នៅឃុំ Son Trung ស្រុក Huong Son ខេត្ត Ha Tinh ភាគកណ្ដាល វៀតណាម បានប្រព្រឹត្តទៅពិធីបុណ្យ Hai Thuong Lan Ong។ លោក Hai Thuong Lan Ong ជាបុព្វបុរសនៃផ្នែកវេជ្ជសាស្ត្រឱសថបុរាណវៀតណាម ព្រមទាំងជាគំរូភ្លឺស្វាងអំពីសមត្ថភាពជំនាញនិងសីលធម៌គ្រូពេទ្យដើម្បីអោយកូន ចៅជំនាន់ក្រោយៗតម្រាប់តាមផងដែរ។
ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៧ ខែកុម្ភៈ នៅទីរួមស្រុក Gia Nghia ខេត្ត Dak Nong បានប្រព្រឹត្តទៅនូវពិធីបុណ្យនិទាឃរដូវឆ្នាំកុរ ឯកស័ក ២០១៩ ដោយមាន កសកម្មភាពកីឡាសិល្បៈពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ដ៏វិសេស វិសាលរបស់បណ្ដាជនជាតិតំបន់ តី ង្វៀន។ លោក Dieu M’Rung ជនជាតិ M’nong នៅស្រុក Tuy Duc បានចែករំលែកថា៖
“ពិធីបុណ្យ Dak Nong ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំម្ដងអញ្ចឹងយើងខ្ញុំ សប្បាយរីករាយណាស់ ព្រោះថាបានជួបប្រាស្រ័យជាមួយមិត្តភក្តិ ប្រឡង ប្រណាំងធ្វើសេដ្ឋកិច្ចជាមួយសង្គម។ យើងខ្ញុំក៏បានប្រឡងស្លសម្លរល្ពៅ ប្រឡង ដាំបាយលឿន បុកអង្ករលឿន ផងដែរ។ ជាទូទៅគឺពិធីបុណ្យនេះមានការចូលរួម របស់ជនជាតិបងប្អូនរបស់ខ្លួន បានជាខ្ញុំចូលចិត្តណាស់”៕