ពិធីបុណ្យនិទាឃរដូវប្រារព្ធឡើងយ៉ាងផុលផុស

(VOVWORLD) - ភ្ញៀវទេសចរ ព្រះសង្ឃ និងពុទ្ធ សាសនិករាប់ហ្មឺននាក់មកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស ក៏មានវត្តមាននៅមជ្ឈ មណ្ឌលវប្បធម៌ Truc Lam Yen Tu ដើម្បីចូលរួមពិធីនេះដែរ។ 
ពិធីបុណ្យនិទាឃរដូវប្រារព្ធឡើងយ៉ាងផុលផុស - ảnh 1 ភ្ញៀវទេសចរយ៉ាងច្រើនកុះករចូលរួមពិធីបុណ្យ Yen Tu (រូបថត៖ VOV)


នាថ្ងៃទី២៥ កុម្ភៈ (ពោលគឺថ្ងៃទី១០ ខែទី១ ឆ្នាំច សំរឹទ្ធស័ក្រ) នៅមជ្ឈ មណ្ឌលវប្បធម៌ Truc Lam Yen Tu ខេត្ត Quang Ninh បានប្រារព្ធពិធីបុណ្យ និទាឃរដូវ Yen Tu ឆ្នាំ២០១៨ ដោយមានការចូលរួមរបស់អនុប្រធានរដ្ឋវៀត ណាមលោកស្រី Dang Thi Ngoc Thinh។ ភ្ញៀវទេសចរ ព្រះសង្ឃ និងពុទ្ធ សាសនិករាប់ហ្មឺននាក់មកពីគ្រប់ទិសទីក្នុងទូទាំងប្រទេស ក៏មានវត្តមាននៅមជ្ឈ មណ្ឌលវប្បធម៌ Truc Lam Yen Tu ដើម្បីចូលរួមពិធីនេះដែរ។ លោក Le Chinh នាយកកម្មវិធី បានឲ្យដឹងថា៖

        “ឆ្នាំនេះមានពិធីថ្វាយព្រះពុទ្ធ គឺពិសេសណាស់។ គ្រឿងដង្វាយនោះគឺផលិតផលពិសេស ដោយឡែករបស់ឃុំសង្កាត់ទាំង១១នៅទីក្រុង Uong Bi រួមមានផ្លើឈើ៥ប្រភេទ នំអន្ស នំ giay ក្រូចថ្លុង និងស្រកានាគក្រហម”។

ពិធីបុណ្យនិទាឃរដូវប្រារព្ធឡើងយ៉ាងផុលផុស - ảnh 2 ពិធីដង្ហែរគ្រឿងដង្វាយ

        មុននោះនាថ្ងៃទី២៤ កុម្ភៈ នៅទីរួមស្រុក Dong Trieu ខេត្ត Quang Ninh បានប្រារព្ធពិធីបុណ្យនិទាឃរដូវ Ngoa Van ឆ្នាំ២០១៨។ នេះជាសកម្មភាព វប្បធម៌ពោរពេញទៅដោយតំលៃមនុស្សសាស្ត្រ សំដៅឆ្ពោះទៅប្រភពដើមរបស់ ប្រជាជាតិ ជាឱកាសដើម្បីប្រជាជនគ្រប់ស្រទាប់ ពុទ្ធសាសនិកនិងភ្ញៀវទេសចរ មក Ngoa Van ដើម្បីអុជធូប បួងសួងសុំឲ្យជួបតែសេចក្ដីសុខក្នុងឆ្នាំថ្មី។

        នាថ្ងៃដដែល នៅតំបន់សមុទ្រ Lang Ong Duyen Hai ខេត្ត Bac Lieu បានប្រព្រឹត្តទៅពិធីបុណ្យ Nghinh Ong លើកទី៧ ដោយមានការចូលរួមរបស់ ប្រជាជននៅក្នុងនិងក្រៅខេត្តរាប់ពាន់នាក់។ នេះជាពិធីបុណ្យប្រពៃណីរបស់ ប្រជាជននៅតំបន់ឆ្នេរសមុទ្រ សំដៅបួងសួងសុំឲ្យមានឆ្នាំថ្មីមួយអំណោយផល ហើយនេសាទបានត្រីជាច្រើនដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ