ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២១ ទទួលបានឈាមបរិច្ចាគជាង ៨.៣០០ ឯកតា លើសពីផែនការដែលបានដាក់ចេញ
(VOVWORLD) - ព័ត៌មាននេះ ត្រូវបានគណៈចាត់តាំងនាំចេញនៅក្នុងពិធីបូកសរុបព្រឹត្តិការណ៍ នាយប់ថ្ងៃទី ៧ ខែមីនា នៅវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាមមជ្ឈិម(នៃទីក្រុងហាណូយ)។
ទិដ្ឋភាពនៃពិធីបុណ្យ |
ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម ឆ្នាំ ២០២១ បានបញ្ចប់ ហើយក្នុងអំឡុងពេល ៧ ថ្ងៃទទួលបានឈាមច្រើនជាង ៨.៣០០ ឯកតា (ពោលគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២១)។ ព័ត៌មាននេះ ត្រូវបានគណៈចាត់តាំងនាំចេញ នៅក្នុងពិធីបូកសរុបព្រឹត្តិការណ៍ នាយប់ថ្ងៃទី ៧ ខែមីនា នៅវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាមមជ្ឈិម (នៃទីក្រុងហាណូយ)។
ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម ឆ្នាំនេះ ប្រមូលបានឈាមហួសពី ១៦០% បើប្រៀបនឹងផែនការដែលបានដាក់ចេញ (ច្រើនជាង ៥.០០០ ឯកតា)។ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហម ត្រូវបានវិទ្យាស្ថានឈាមវិទ្យា - បញ្ចូលឈាមមជ្ឈិម សមាគមយុវជនចលនាបរិច្ចាគឈាមនៃទីក្រុងហាណូយ និងគណៈកម្មាធិការដឹកនាំចលនាបរិច្ចាគឈាមស្ម័គ្រចិត្តនៃទីក្រុងហាណូយ រៀបចំឡើង ដើម្បីជំនះពុះពារស្ថានភាពកង្វះខាតឈាមក្រោយបុណ្យតេតចូលឆ្នាំថ្មីប្រពៃណី៕