ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ បានទទួលឈាមប្រមាណជាង ៨.៦០០ ឯកតា
(VOVWORLD) - ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ - ពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅវៀតណាម បានបញ្ចប់ជាផ្លូវការដោយទទួលបានឈាមប្រមាណជាង ៨.៦០០ ឯកតា ក្នុងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី ១២-២០ ខែកុម្ភៈ។
អ្នកស្ម័គ្រចិត្តមកបរិច្ចាកឈាមក្នុងពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំ ២០២២។ (រូបថត៖ Minh Quyet/TTXVN) |
ព័ត៌មាននេះ ត្រូវបានគណៈកម្មាធិ ការរៀបចំប្រកាសក្នុងកម្មវិធីបិទពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើកទី ១៥ នាយប់ថ្ងៃទី ២០ ខែកុម្ភៈ។ ដូច្នេះ ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមឆ្នាំនេះ ទទួលបានលើសពីផែនការដំបូង គឺ ៧.០០០ ឯកតាឈាម។
ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមលើក ទី ១៥ គឺជាព្រឹត្តិការណ៍បរិច្ចាគ ឈាមដោយស្ម័គ្រចិត្តដ៏ធំបំផុតនៅដើមឆ្នាំ ដែលរៀបចំឡើងដោយវិទ្យាស្ថាន ឈាមវិទ្យានិងបញ្ចូលឈាមមជ្ឈិម និងសមាគមយុវជនហាណូយសម្រាប់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត សំដៅដោះស្រាយការខ្វះខាតឈាមភ្លាមៗបន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី។
ពិធីបុណ្យនិទាឃរដូវពណ៌ក្រហមត្រូវបានរៀបចំឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ ២០០៨។ បន្ទាប់ពីរយៈពេល ១៥ ឆ្នាំ ពិធីបុណ្យនិទាឃរដូវបានទទួលឈាមប្រហែល ១០០.០០០ ឯកតា ហើយបានក្លាយជាពិធីបុណ្យបរិច្ចាគឈាមដ៏ធំបំផុតនៅទូទាំងប្រទេស៕