ពិធីបុណ្យនំប្រជាប្រិយណាមបូទាក់ទាញភ្ញៀវចំនួនជាង ៨៧ ម៉ឺននាក់

(VOVWORLD) - ពិធីបុណ្យឆ្នាំនេះមានស្តង់ទំនិញជាង ២០០ ស្តង់ រួមមាន៖ ស្តង់នំប្រជាប្រិយ ស្តង់ ម្ហូបអាហារ ស្តង់ OCOP (កម្មវិធីជាតិឃុំមួយផលិតផលមួយ) និងផលិតផលប្រចាំតំបន់។

ពិធីបុណ្យនំប្រជាប្រិយណាមបូទាក់ទាញភ្ញៀវចំនួនជាង ៨៧ ម៉ឺននាក់ - ảnh 1នំប្រជាប្រិយដ៏ទាក់ទាញនៅពិធីបុណ្យឆ្នាំនេះ។ (រូបថត៖ VNA)
ប្រព្រឹត្តទៅរយៈពេល ៥ ថ្ងៃជាមួយនឹងសកម្មភាពដ៏ទាក់ទាញជាច្រើន (ថ្ងៃទី ១៧ - ២១ មេសា) ពិធីបុណ្យនំប្រជាប្រិយណាមបូលើកទី ១១ ឆ្នាំ ២០២៤ បានបិទនៅយប់ ថ្ងៃទី ២១ ខែមេសា។ ពិធីបុណ្យនេះបានទាក់ទាញភ្ញៀវជាង ៨៧ ម៉ឺននាក់មកទស្សនា ស្វែងយល់ពីវប្បធម៏ភោជនាហារ រួមចំណែកជំរុញការអភិវឌ្ឍវិស័យសេវាកម្មនៃទីក្រុង Can Tho។
ពិធីបុណ្យឆ្នាំនេះមានប្រធានបទ "រសជាតិភាគខាងត្បូង" ដោយមានបំណងចង់ទាក់ ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសក្នុងឱកាសពិធីបុណ្យសែនខួបស្តេច Hung។ ពិធីបុណ្យឆ្នាំនេះមានស្តង់ទំនិញជាង ២០០ ស្តង់ រួមមាន៖ ស្តង់នំប្រជាប្រិយ ស្តង់ ម្ហូបអាហារ ស្តង់ OCOP (កម្មវិធីជាតិឃុំមួយផលិតផលមួយ) និងផលិតផលប្រចាំតំបន់។ ទន្ទឹមនឹងនេះ ពិធីបុណ្យបានទាក់ទាញសិប្បករជាង ១០០ នាក់លើទូទាំងប្រទេស មក ចូលរួមប្រកួតប្រជែង និងសម្ដែងការធ្វើនំប្រជាប្រិយគ្រប់ប្រភេទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ