ពិធីបុណ្យបើកព្រះត្រា Tran នានិទាឃរដូវឆ្នាំរោង ឆស័ក ២០២៤
(VOVWORLD) - ពិធីបុណ្យបើកព្រះត្រា Tran នៅនិទាឃរដូវ ឆ្នាំរោង ឆស័ក ២០២៤ បានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ២៣ ខែកុម្ភៈ និងព្រឹកព្រលឹមថ្ងៃទី ២៤ ខែកុម្ភៈ (ពោលគឺរាត្រីថ្ងៃទី ១៤ ព្រឹកព្រលឹមថ្ងៃទី ១៥ តាមច័ន្ទគតិ) នៅបរិវេណវិហារ Tran នៃខេត្ត Nam Dinh។
ពិធីដង្ហែស្នែងពីវិហារ Co Trach ទៅកាន់វិហារ Thien Truong (រូបថត៖ កាសែត Nam Dinh) |
ក្នុងបរិយាកាសដ៏អធិកអធម ពិធីសែនព្រេនៈ អុជធូប ដង្ហែ និងបើកត្រា ត្រូវបានធ្វើឡើងប្រកបដោយអត្ថន័យ បួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋ សន្តិភាព និងវិបុលភាពជូនប្រទេសជាតិ ព្រមទាំងអប់រំប្រពៃណី “ផឹកទឹកនឹកដល់ប្រភពដើម” គោរពដល់រាជវង្ស Tran ដែលជារាជវង្សដ៏រុងរឿងក្នុងប្រវត្តិសាស្ត្រជាតិ។
ពិធីបើកព្រះត្រា ជាទំនៀមទម្លាប់វប្បធម៌មានលក្ខណៈមនុស្សសស្ត្រដើម្បីព្រះមហា ក្សត្រ ថ្វាយដង្វាយដល់ឋានសួគ៌ ផែនដី និងបុព្វការីជន បង្ហាញពីការដឹងគុណចំពោះពពួកទេវតា និងបុព្វការីជនដែលបានកសាង និងការពារប្រទេសជាតិ។ លោកស្រី Nguyen Thi Nhu អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Nam Dinh បានសង្កត់ធ្ងន់ថា៖ “ពិធីបុណ្យបើកព្រះត្រាមានអត្ថន័យមនុស្សធម៌ដ៏ជ្រាលជ្រៅ នោះគឺ បួងសួងសុំឲ្យប្រទេសជាតិសម្បូររុងរឿង ប្រជាជនជួបតែសេចក្តីសុខចម្រុងចម្រើន គ្រប់គ្រួសារគ្រប់មនុស្សទាំងអស់ ទទួលបានពរជ័យពីវិហារ Tran”។
ពិធីបើកព្រះត្រាវិហារ Tran បានប្រព្រឹត្តទៅនៅវិហារ Thien Truong ក្រោមអធិបតីភាពគណៈកម្មាធិការប្រជាជនទីក្រុង Nam Dinh៕