ពិធីបុណ្យផ្កា Tam giac mach ឆ្នាំ២០១៧បានបើកនៅខ្ពង់រាបថ្ម Dong Van
(VOVWORLD) -ពិធីបុណ្យផ្កា Tam giac mach ឆ្នាំ២០១៧បានបើកនាយប់ថ្ងៃទី២៤វិច្ឆិកា នៅ ស្រុក Dong Van ក្រោមប្រធានបទ “បទ ចម្រៀង ពីថ្ម”។ វន្តនិង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតាមតំបន់ទេសចរណ៍ជាតិចំនួន៣០កន្លែង
កម្មវិធីបានអនុវត្តពីឆ្នាំ២០១៦-២០២០ ដោយចំណាយសរុបគឺ៣០លាន លានដុង៕
កម្មវិធីសិល្បៈពិសេស សម្តែងកម្លាំងរស់ដ៏ខ្លាំងក្លារបស់ជនរួមជាតិបណ្តាជនជាតិភាគតិចរស់នៅខ្ពង់រាប ថ្ម Dong Van រួមទាំងសោភណ្ឌភាពរបស់ផ្កា Tam giac mach ត្រូវបានរៀបចំ ឡើងយ៉ាងសប្បាយរីករាយក្នុងរាត្រីបើកពិធីបុណ្យ។
ពិធីបុណ្យនេះបានរៀបចំឡើង សំដៅផ្សព្វផ្សាយ និងកសាងពាណិជ្ជសញ្ញា លើកកំពស់ឋានៈនិងរូបភាពរបស់ខេត្ត Ha Giang ជាមួយមិត្តភក្តិជាតិនិងអន្តរ ជាតិ។ ពិធីបុណ្យនេះ ត្រូវបានខេត្ត Ha Giang ចាត់ទុកជាសកម្មភាពមួយសំដៅ ពង្រីកសក្កានុភាព ប្រៀបខ្លាំងនៃវិស័យទេសចរណ៍របស់ខេត្ត បង្កើតកម្លាំងចលរ ទាក់ទាញភ្ញៀវទេសចរ។ ពិធីបុណ្យផ្កា Tam giac mach នឹងប្រព្រឹត្តទៅដល់ថ្ងៃទី ៣១ធ្នូឆ្នាំ២០១៧៕