ពិធីបុណ្យផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang លើកទី១ឆ្នាំ២០១៥
|
ពិធីបុណ្យផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត Ha Giang លើកទី១ឆ្នាំ២០១៥ (VOV) |
Vovworld-ពិធីបុណ្យ ផ្កា Tam Giac Mach នៅដំបន់ខ្ពង់រាបថ្ម Dong Van ខេត្ត
Ha Giang លើកទី១ឆ្នាំ២០១៥ដោយគណៈកម្មាធិការប្រជាជនខេត្ត Ha Giang រៀបចំ
នាថ្ងៃទី១២វិច្ឆិការនៅស្រុក Dong Van ខេត្ត Ha Giang។ ដោយប្រធានបទ ដំបន់ខ្ពង់
រាបថ្ម-ផ្ការាប់ពាន់បង្អួតសម្រស់ ពិធីបុណ្យឆ្នាំនេះបានប្រព្រឹត្តទៅសកម្មភាពដូចជា
ពិព័ណ៌រូបថតសិល្បៈ តាំងបង្ហាញផ្កា Tam giac mach និងផលិតផលពីផ្កា ពិធីបុណ្យ
មួយចំនួនរបស់ជនរួមជាតិភាគតិចជាដើម។ មកដល់ពិធីបុណ្យផ្កា Tam giac mach
Ha Giang លោក Nguyen Thanh Tam នៅខេត្ត Tuyen Quang បានចែករំលែកថា៖
“ខ្ញុំសប្បាយរីករាយណាស់។ ខ្ញុំឃើញថាផ្កាទាំងអស់ស្រស់ស្អាតណាស់និង
ព័ណ៌ផ្កានិមិត្តរូបឲ្យព្រលឹងក៏ដូចជាកំលាំងរស់យុវវ័យដំបន់ព្រៃភ្នំ។ ដោយពិធីបុណ្យ
ផ្កា Tam giac mach ដែលមនុស្សនៅទូទាំងប្រទេសបានស្គាល់ដល់ដំបន់ខ្ពង់រាបថ្ម
Dong Van។”
ថ្លែងមតិនៅពិធីបើកនេះ លោក Tran Duc Quy អនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្ត Ha Giang និងជាប្រធានគណៈចាត់តាំងពិធីបុណ្យបានឲ្យដឹងថា៖
“ពិធីបុណ្យផ្កា Tam giac mach ជាពិធីបុណ្យវប្បធម៍ទេសចរណ៍ថ្មីមានឈ្មោះផ្កា
ស្អាតមួយប្រភេទផ្សាភ្ជាប់នឹងប្រជាជនដំបន់ខ្ពង់រាបថ្មី Dong Van បង្ហាញការផ្លាស់ប្តូរ
ថ្មីរបៀបគិតគូរបៀបធ្វើ អំពីការរៀបចំព្រឹត្តិការណ៍អភិវឌ្ឍន៍ទេសចរណ៍ អំពីកសាង
ពាណិជ្ជសញ្ញាអំពីឃោសនាផ្សព្វផ្សាយលើកកំពស់តួនាទីបង្កើតរូបភាពខេត្ត Ha Giang
ចំពោះមិត្តភក្តិក្នុងប្រទេសនិងអន្តរជាតិ៕”