ពិធីបុណ្យផ្កាជើងគោនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ

(VOVWORLD) -ពិធីបុណ្យផ្កាជើងគោបានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍នៃខេត្ត Dien Bien រួចជាស្រេចហើយ។
ពិធីបុណ្យផ្កាជើងគោនៅតំបន់ព្រៃភ្នំភាគពាយ័ព្យ - ảnh 1 ថ្នាក់ដឹកនាំទីក្រុងប្រគល់វត្ថុអនុស្សាវរីយ៍ដល់តំណាងដែលចូលរួម  (រូបថត: baosonla.org.vn)

នាយប់ថ្ងៃទី ១៦ខែមិនា នៅ ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រារព្ធពិធីបុណ្យផ្កាជើងគោឆ្នាំ២០១៩។ ក្រោយរយៈពេលបានប្រព្រឹត្តិទៅចំនួន ៥ ដង់មក (ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៨) រហូតមកដល់ពេលនេះ ពិធីបុណ្យផ្កាជើងគោបានក្លាយទៅជាពាណិជ្ជសញ្ញាទេសចរណ៍នៃខេត្ត Dien Bien រួចជាស្រេចហើយ។ ពិធីបុណ្យនេះបានប្រព្រឹត្តិទៅ សំដៅកសាង ឧទ្ទេសនាម និងផ្សព្វផ្សាយរូបភាពផ្កាជើងគោ ដែលតភ្ជាប់ជាមួយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃខេត្ត Dien Bien ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ ហើយនាំវិស័យទេសចរណ៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ លោក Le Van Quy អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងជាប្រធានគណៈចាត់តាំងបានឲ្យដឹងថា៖

“ពិធីបុណ្យផ្កាជើងគោឆ្នាំនេះ ត្រូវបានយើងខ្ញុំរៀបចំឡើងដោយទ្រងទ្រាយធំ។ ដោយសារពិធីបុណ្យឆ្នាំនេះបានស្ថិតក្នុងបណ្ដាសកម្មភាពរំលឹកខួបលើកទី ៦៥ ទិវាជ័យជំនះ Dien Bien Phu លើកទី ១១០ ទិវាបង្កើតខេត្ត និងលើកទី ៧០ ទិវាបង្កើតគណៈកម្មាធិការបក្សខេត្ត។ ហេតុដូច្នេះហើយ ខ្លឹមសារនៃ ពិធីបុណ្យផ្កា ជើងគោឆ្នាំនេះគឺសំដៅអប់រំប្រពៃណីប្រវត្តិសាស្ត្រអំពីជ័យជំនះដ៏ត្រចះត្រចង់របស់ប្រទេសជាតិដើម្បីអប់រំសេចក្ដីស្នេហាជាតិសម្រាប់ប្រជាជន ជាពិសេស គឺជំនាន់យុវវ័យ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ