ពិធីបុណ្យលើកតម្កើងតម្លៃវប្បធម៌ជាប្រពៃណីពិសេសនៅតំបន់ភាគឦសាន
(VOVWORLD) - ពិធីបុណ្យវប្បធម៍កីឡានិងទេសចរណ៍នៃបណ្តាជនជាតិ ភាគឦសានវៀតណាមលើកទី១០ ក្រោមប្រធានបទ "ការអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណ វប្ប ធម៍នៃបណ្តាជនជាតិភាគឦសានក្នុងសម័យផ្លាស់ប្តូរថ្មី-ធ្វើ សមាហរណកម្ម និងអភិវឌ្ឍប្រកបដោយចីរភាព" នឹងប្រពឹ្រត្តទៅចាប់ពីថ្ងៃទី ២ដល់ ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅទីក្រុង Vinh Yen ខេត្ត Vinh Phuc ។
សន្និសីទសារព័ត៌មានស្តីពីការរៀបចំពិធីបុណ្យវប្បធម៍កីឡានិងទេសចរណ៍នៃបណ្តាជនជាតិតំបន់ភាគឦសានវៀតណាមលើកទី១០ |
ពិធីបុណ្យមានការចូលរួមពីសំណាក់សិប្បករ សិល្បករិនី តារាសម្ដែង តន្ត្រីករ អត្តពលិកមហាជននៃជនរួមជាតិជាង ១០០០ នាក់ មកពីខេ្តតទាំង១០ នៅទូទាំងប្រ ទេសវៀតណាម។ នេះគឺជាលើកដំបូងដែលខេត្ត Vinh Phuc បានរៀបចំពិធីបុណ្យនេះសំដៅលើកតម្កើងនូវតម្លៃនៃវប្បធម៍ប្រពៃណីរបស់ជនជាតិទាំងអស់នៅតំបន់ភាគឦសានវៀតណាម។ ពិធីបុណ្យនេះគឺជាឱកាសល្អសម្រាប់សិល្បករ សិល្បការិនី តារាសម្ដែង អត្តពលិក មហាជនជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ ការយល់ដឹង មន សិការក្នុងការអភិរក្ស និងការលើកកម្ពស់តំលៃវប្បធម៍ ប្រពៃណីនៃបណ្តាជនជាតិជាតិនៅភាគឦសាន ក្នុងសម័យកាលថ្មីនៃប្រទេសជាតិ រួមទាំងពង្រឹងប្លុកសាមគ្គីភាពនៃបណ្តាជនជាតិជាតិវៀតណាមផងដែរ៕