ពិធីបុណ្យវៀតណាមនៅជប៉ុនឆ្នាំ២០១៣ពោពេញទោដោយមនោសញ្ជេតនាមិត្តភាព
|
ទិវាវៀតណាមនៅជប៉ុន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងធំៗចំនួន ៥របស ជប៉ុន (TTXVN) |
(VOV)_នាយប់ថ្ងៃទី១៥កញ្ញា ពិធីបុណ្យវៀតណាម ឆ្នាំ ២០១៣នៅជប៉ុនបាន
បញ្ចប់ ក្នុងបរិយាកាសកក់ក្តៅ មិត្តភាព។ នេះគឺជាសកម្មភាពស្នូលក្នុងព្រឹត្តិការណ៍÷ បណ្ដាទិវាវៀតណាមនៅជប៉ុន ដែលត្រូវបានរៀបចំឡើងនៅទីក្រុងធំៗចំនួន ៥របស ជប៉ុន ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាបង្កើតទំនាក់ទំនងការទូត
រវាងប្រទេសទាំងពីរ។ ចំពោះប្រជាជនជប៉ុន ពិធីបុណ្យវៀតណាមបានក្លាយទៅជាព្រឹត្តិ
ការណ៍ ទាក់ទាញទឹកចិត្តជាច្រើន ដោយសារបានពិសារម្ហូបអាហារ វៀតណាម គយ
គន់ ភាពស្រស់ស្អាតតរបស់អាវផាយ ក៏ដូចជាបានស្ដាប់បទចម្រៀងប្រពៃណីរបស់វៀត ណាមទៀតផង។ បងស្រី Sugiyama ជាសមាជិកមួយនាក់ក្នុងគណះចាត់តាំងពិធីបុណ្យ
បានអោយដឹងថា÷ ឆ្នាំនេះគឺជាឆ្នាំលើកទី៦ដែលបងស្រីបានចូលរួមព្រឹត្តិការណ៍នេះ÷
“ មិនគ្រាន់តែមានម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងអាវផាយវៀតណាមក៏ស្អាត និងទាក់ទាញទឹកចិត្តជាច្រើនដែរ។ ខ្ញុំឃើញថា÷ ជនជប៉ុនបានពាក់អាវផាយ ចូលរួម ពិធីបុណ្យវៀតណាមបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំក៏ឃើញជនជប៉ុនពាក់
អាវផាយចូលរួម ពិធីអាពាហ៍ពិពារហ៍ទៀតផង។ ជាការពិតថា÷វប្បធម៌វៀតណាម
កំពុងសម្រប់ខ្លួនចូលក្នុងជីវភាពរស់នៅរបស់ជប៉ុនជាជំហានៗ៕”