“ពិធីបុណ្យវប្បធម៌ប្រជាប្រិយ Viet Bac” ដ៏វិសេសវិសាលបានបើកនៅខេត្ត Dak Lak
(VOVworld)-ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០និងទី១១កុម្ភៈ នៅឃំ Ea Tam ស្រុក
Krong Nang ខេត្ត Dak Lak បានប្រព្រឹត្តទៅពិធីបុណ្យវប្បធម៌ប្រពៃណី Viet Bac។
ពិធីនេះបានទាក់ទាញការចូលរួមរបស់ប្រជាជនក្នុងតំបន់និងភ្ញៀវទេសចរច្រើន
នាក់ មកពីគ្រប់ទិសទី ដោយសកម្មភាពវប្បធម៌សិល្បៈដ៏វិសេសវិសាលដូចជា
ច្រៀង ចម្រៀង Then របស់ជនរួមជាតិ Tay ប្រជុំផ្សារស្នេហ៍របស់ជនជាតិ Dao
និងជនជាតិ Mong ជាដើម។ លោក Dinh Cong Huong លេខាគណៈកម្មាធិការ
បក្សឃំ Ea Tam ស្រុក Krong Nang បានឲ្យដឹងថា៖
“ពិធីបុណ្យវប្បធម៌ប្រជាប្រិយ Viet Bac គប្បីបានរក្សាជានិច្ច ដោយសារនេះ
ជាមូលដ្ឋានសម្រាប់យើងរក្សានូវចម្រៀង Then ឬរបាំប្រពៃណីមួយចំនួន។ តាម
នោះ ការរៀបចំពិធីបុណ្យនេះក៏សំដៅឲ្យកូនចៅពង្រីកនិងអភិរក្សនូវអត្តសញ្ញាណ
វប្បធម៌របស់ជនជាតិខ្លួន”៕