ពិធីបុណ្យវប្បធម៌ម្ហូបអាហារ​ Saigontourist Group ឆ្នាំ​ ២០២៤ ជាមួយ​សកម្មភាពវិសេសវិសាល​ជា​ច្រើន​

(VOVWORLD) - ពិធីបុណ្យវប្បធម៌ម្ហូបអាហារ Saigontourist Group ២០២៤ បានបើកកាលពីយប់ថ្ងៃទី ២៨ ខែមីនានៅតំបន់ទេសចរណ៍ Van Thanh ស្រុក Binh Thanh ទីក្រុងហូជីមិញ។

ពិធីបុណ្យនេះ បានបើកទ្វារបម្រើសាធារណជន ចាប់ពីម៉ោង ១៦-២២ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែមីនា។ នៅក្នុងពិធីបុណ្យនេះ វប្បធម៌ធ្វើម្ហូបនៃតំបន់ទាំងបីត្រូវបានសម្តែង និងបម្រើដោយអ្នកជំនាញនៃម៉ាកយីហោធ្វើម្ហូបល្បីៗពីសណ្ឋាគារលំដាប់ផ្កាយ ៤-៥ រមណីយដ្ឋាន និងភោជនីយដ្ឋាននានាទូទាំងប្រទេស។ ជាពិសេស បរិយាកាស "ទេសភាព" នៃភូមិសិប្បកម្មប្រពៃណី ដោយមាន ចំណុចលេចធ្លោគឺ នំប្រពៃណីជាង ៥០ ប្រភេទ មុខម្ហូបប្រចាំតំបន់ជាង ៤០០ មុខ និងភេសជ្ជៈនៅតូបធ្វើម្ហូបជាង ៤០ តូប។

ពិធីបុណ្យវប្បធម៌ម្ហូបអាហារ​ Saigontourist Group ឆ្នាំ​ ២០២៤ ជាមួយ​សកម្មភាពវិសេសវិសាល​ជា​ច្រើន​ - ảnh 1ស្តង់ម្ហូប Tay Nguyen បានទាក់ទាញភ្ញៀវមកទស្សនាពិធីបុណ្យ។ រូបថត៖ My Phuong/TTXVN

ក្នុងក្របខ័ណ្ឌនៃ ពិធីបុណ្យ ក៏មានសកម្មភាពជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ការជួបប្រាស្រ័យវប្បធម៌ ល្បែងប្រជាប្រិយ ការរំលឹកឡើងវិញនូវសកម្មភាពភូមិសិប្បកម្មប្រពៃណី។

ពិធីបុណ្យវប្បធម៌ម្ហូបអាហារ Saigontourist Group ត្រូវបានរៀបចំ ឡើងដើម្បីជំរុញទេសចរណ៍ក្នុងស្រុក ធ្វើពិពិធកម្មផលិតផល ទេសចរណ៍ទីក្រុងហូជីមិញ និងផ្សព្វផ្សាយវប្បធម៌ធ្វើម្ហូបវៀតណាម តាមនោះតម្រង់ទិស ឲ្យពិធីបុណ្យក្លាយជាព្រឹត្តិការណ៍អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ