ពិធីបុណ្យវប្បធម៌ម្ហូបអាហារ Saigontourist ឆ្នាំ២០២២

(VOVWORLD) - មុខម្ហូបជាង ៣០០ មុខមកពីតំបន់ជាច្រើននៅទូទាំងប្រទេសត្រូវបាននាំយកមកបម្រើសាធារណៈជន។ 
ពិធីបុណ្យវប្បធម៌ម្ហូបអាហារ Saigontourist ឆ្នាំ២០២២ - ảnh 1ការបង្កើតឡើងវិញនូវលំហភូមិប្រពៃណីវៀតណាម។ (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៥ សីហា “ពិធីបុណ្យវប្បធម៍ម្ហូបអាហារដ៏ឆ្ងាញ់ពិសារ Saigontourist ២០២២” បានប្រារព្ធធ្វើឡើងជាផ្លូវការនៅតំបន់ទេសចរណ៍ Van Thanh (ស្រុក Binh Thanh ទីក្រុងហូជីមិញ)។ មុខម្ហូបជាង ៣០០ មុខមកពីតំបន់ជាច្រើននៅទូទាំងប្រទេសត្រូវបាននាំយកមកបម្រើសាធារណៈជន។ លោក Truong Duc Hung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុន Saigontourist ប្រធានគណៈចាត់តាំងពិធីបុណ្យបានឲ្យដឹងថា៖

“គោលបំណងនៃពិធីបុណ្យនេះ គឺដើម្បីនាំមកនូវលំហបរិយាកាសបើកចំហសម្រាប់មនុស្សគ្រប់គ្នាមកកំសាន្ត ហើយដើម្បីជំរុញតម្រូវការទេសចរណ៍ ជំរុញការស្ដារឡើងវិញនៃទេសចរណ៍ទីក្រុងហូជីមិញ ក៏ដូចជាប្រទេសទាំងមូល។ យើងអាចចាត់ទុកថានេះជាដំណើរទេសចរណ៍ម្ហូបអាហារ ដែលមិនចាំបាច់ទៅណាឆ្ងាយទេ ប៉ុន្តែនៅហ្នឹងទីនេះយើងអាចទទួលទានម្ហូបអាហារនៃគ្រប់តំបន់ទូទាំងប្រទេស”។

ក្រៅពីម្ហូបអាហារ ពិធីបុណ្យក៏មានសកម្មភាពគួរឲ្យទាក់ទាញជាច្រើនដូចជា៖ ការសម្តែងសិល្បៈ ការជួបប្រាស្រ័យវប្បធម៌ ការលេងល្បែងប្រជាប្រិយ ការបង្ហាញឡើងវិញនូវសកម្មភាពនៃភូមិប្រពៃណីដូចជា ត្បាញកន្ទេល ត្បាញចរបាប់ ធ្វើគ្រឿងភាជន៍ ធ្វើតៅហ៊ូ ធ្វើនំបញ្ចុក ជាដើម។ ពិធីបុណ្យនេះប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី ២៨ ខែសីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ