ពិធី​បុណ្យ​វប្បធម៌​ម្ហូប​អាហារ​វៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅខេត្ត Quang Tri

(VOVWORLD) - ពិធីបុណ្យវប្បធម៌ម្ហូបអាហារវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣-២៥ ខែកញ្ញា ឆ្នាំ ២០២២ នៅតំបន់សេវាកម្មទេសចរណ៍ Cua Viet ទីរួមស្រុក Cua Viet ស្រុក Gio Linh ខេត្ត Quang Tri។
ពិធី​បុណ្យ​វប្បធម៌​ម្ហូប​អាហារ​វៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅខេត្ត Quang Tri - ảnh 1ភ្ញៀវមកទស្សនា និងទិញអាហារក្នុងពិធីបុណ្យ។ (រូបថត Thanh Dat/TTXVN)

ពិធីបុណ្យនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ដំណើរដ៏ស្រស់ប្រិមប្រិយ” សំដៅរំលេចសារនូវការឆ្លងបទពិសោធន៍លំហវប្បធម៌ដ៏គួរឱ្យចាប់អារម្មណ៍របស់វៀតណាម ជាមួយនឹងស្តង់ទំនិញប្រហែល ១០០ ដែលឧទ្ទេសនាមនូវមុខម្ហូបពិសេសប្រចាំភាគខាងជើង - កណ្តាល - ខាងត្បូង។

ពិធីបុណ្យបានរួមចំណែកលើកតម្កើងភាពសម្បូរបែប និងវិសេសវិសាលនៃម្ហូបអាហារវៀតណាមនិយាយរួម និងម្ហូបអាហារនៃតំបន់ភូមិភាគកណ្តាលនិយាយដោយឡែក ជាពិសេសក្នុងកន្សោមសកម្មភាពជំរុញតម្រូវការ បើកសកម្មភាពទេសចរណ៍ឡើងវិញ ក្នងុស្ថានភាពធម្មតាថ្មី។

ការតាំងពិព័រណ៌ម្ហូបអាហារប្រចាំតំបន់នឹងប្រព្រឹត្តទៅពេញមួយពិធីបុណ្យនៅស្តង់ទំនិញដ៏ចម្រុះពណ៌ ដោយបង្កើតឡើងដំណើរកម្សានឆ្លងបទពិសោធន៍វប្បធម៌ម្ហូបអាហារវៀតណាមដ៏ស្រស់ប្រិមប្រិយ សម្រាប់ភ្ញៀវទេសចរណ៍ដែលបានចូលរួមកម្មវិធី។ ការដាក់បង្ហាញ ឧទ្ទេសនាម និងសម្តែងម្ហូបអាហារជាមួយនឹងមុខម្ហូបពិសេសប្រចាំតំបន់ភូមិភាគទាំងបី ត្រូវបានបង្ហាញតាមរូបភាពពិសេសនៃបណ្តាមូលដ្ឋាន និងខេត្ត Quang Triផងដែរ។ ពិធីសម្តែងភាពសម្បូរបែបនៃម្ហូបអាហារវៀតណាម រួមមានការសម្តែង និងឧទ្ទេសនាមមុខម្ហូបនៃតំបន់ភូមិភាគទាំងបី តាមរយៈការសម្តែងរបស់មេចុងភៅកំពូលៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ