ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ

ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ - ảnh 1
ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅក្រុងហាណូយ (VNP)


        Vovworld-នារសៀលថ្ងៃទី២៦កញ្ញានៅក្រុងហាណូយ ស្ថានទូតសហព័ន្ធ​រុស្ស៊ី​
ប្រចាំនៅវៀតណាមបានប្រារព្ធឡើងពិធីបុណ្យវប្បធម៍រុស្ស៊ី ការចាប់អារម្មណ៍
​ប្រទេសរុស្ស៊ី។​ ថ្លែងមតិនៅពិធីបើក អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការ
​អន្តរជាតិ​ក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាមលោក Le Ngoc Dinh បាន​
សង្កត់ធ្ងន់ថា ពិធីបុណ្យវប្បធម៍រុស្ស៊ីនៅវៀតណាមលើកនេះជាព្រឹត្តិការណ៍​ធំ​មាន
អត្ថន័យក្នុងកិច្ចសហប្រតិបត្តិការជួបប្រាស្រ័យវប្បធម៍រវាងប្រទេសទាំងពីរ។ ដោយ
រាល់កម្មវិធីទស្សនីយ៍ភាពរបាំតូរតន្ត្រីជាពិព័ណ៌គំនូរ ទស្សនិកជនវៀត​ណាម​ជាថ្មីម្ដង
ទៀតមានឱកាសកំសាន្តរាល់តំលៃវប្បធម៍វិសេសវិសាលរបស់រុស្ស៊ី។

        រីឯឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាមលោក Konstantin Vnukov បាន​អះអាង
ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃលើគ្រប់វិស័យ
ក្នុង​នោះ​កិច្ចសហការជួបប្រាស្រ័យក្នុងវិស័យវប្បធម៍ជានិច្ចកាលមានសារៈដ៏សំខាន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ