ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥
|
ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ |
(VOV)_ពិធីបុណ្យវប្បធម៌វៀតណាម-កូរ៉េខាងត្បូង ២០១៥ ត្រូវបានប្រារព្វឡើង
នាថ្ងៃទី១២ ធ្នូ នៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី២៣ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កូរ៉េខាងត្បូង
(ថ្ងៃទី២២ ធ្នូ )។ នៅទីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang
លោក Dang Viet Dung បានអះអាងថា៖ ក្នុងរយៈពេល២៣ឆ្នាំ ទំនាក់ទំនងវៀត
ណាមនិងកូរ៉េខាងត្បូងត្រូវបានពង្រឹងនិងពង្រីកជានិច្ច លើគ្រប់វិស័យ ដែលក្នុង
នោះ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទែសទាំងពីរបានប្រព្រឹត្តិទៅយ៉ាងផុលផុស ដោយ
សកម្មភាពជាច្រើន។ ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប៉ុន្មាន
ឆ្នាំជិតៗនេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងទីក្រុង Da Nang និងកូរ៉េខាងត្បូង
បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សកម្មភាពវប្បធម៌ វិចិត្រសិល្បះជាច្រើនរបស់កូរ៉េ
ខាងត្បូងត្រូវបានរៀបចំឡើងនៅទីក្រុង Da Nang ហើយទាក់ទាញការយកចិត្តទុក
ដាក់ជាច្រើនរបស់ប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេង។ ឯកអគ្គរដ្ឋទូតកូរ៉េខាង
ត្បូងប្រចាំនៅវៀតណាម លោក Jun Dae Joo បានអះអាងថា៖Da Nang គឺជាទីក្រុង
សកម្ម ដោយមានសក្តានុភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន៕