ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០១៦
|
ពិធីបុណ្យវិហារស្ដេច Hung |
(VOV)_ពិធីបុណ្យវិហារស្ដេច Hung ឆ្នាំ ២០១៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល៥
ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៦មេសា។ នេះគឺជាព័ត៍មានដែលបាននាំចេញ ក្នុងសន្និ
សីទកាសែត ដោយក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាម រួមសហការជាមួយ
គណៈកម្មាធិការប្រជាជនខេត្ត Phu Tho រៀបចំឡើងនាព្រឹកថ្ងៃទី៣០មិនា នៅទីក្រុង
ហាណូយ។ គិតដល់បច្ចុប្បន្ន ការងារត្រៀមរៀបចំអោយពិធីបុណ្យវិហារស្ដេច Hung
ត្រូវបានបង្ហើយរួចរាល់ ត្រៀមខ្លួនជាស្រេចទទួលផ្ញៀវទេសចរណ៍ជាតិនិងអន្តរ
ជាតិ។ លោក Ha Ke San អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Phu Tho បាន
អោយដឹងថា៖
“ ក្រៅពីបណ្ដាសកម្មភាពវប្បធម៌ប្រជាប្រិយ អប់រំកាយនិងកីឡា យើងខ្ញុំក៏
បានរៀបចំពិធីបុណ្យប្រជាប្រិយតាមដងវិថីនៅទីក្រុង Viet Tri រៀបចំកម្មវិធីសម្ដែង
សិល្បះនិងការបាញ់កាំជ្រូចផ្កាផងដែរ ។ នេះគឺជាសកម្មភាពធំមួយ ដើម្បីបើកឆាក
ពិធីបុណ្យឆ្នាំនេះ៕ ”