ពិធីបុណ្យសឹង្ហបុរីនៅទីក្រុងហាណូយ

(VOVWORLD) - ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែមីនា នៅតំបន់រូបបដិមារស្ដេច Ly Thai To ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ អគ្គនាយកដ្ឋានទេសចរណ៍សឹង្ហបុរីបាន សហការជាមួយស្ថានទូតសឹង្ហបុរីប្រចាំហាណូយ រៀបចំពិធីបុណ្យសឹង្ហបុរី។
ពិធីបុណ្យសឹង្ហបុរីនៅទីក្រុងហាណូយ - ảnh 1កម្មវិធីសិល្បៈសឹង្ហបុរីនៅពិធីបុណ្យ (រូបថត៖ TTXVN) 

ពិធីបុណ្យដែលត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហាណូយនេះ គឺជាសកម្មភាពស្នូលនៃយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជសញ្ញាប្រទេសសឹង្ហបុរី។ មកដល់ពិធីបុណ្យនេះ ភ្ញៀវទេសចរនឹងត្រូវបានឃើញដោយផ្ទាល់ភ្នែកនូវ លក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកនានានៃប្រទេសសឹង្ហបុរី តាមរយៈសកម្ម ភាពសម្បូរបែបដូចជា៖ ពិព័រណ៍សិល្បៈ ការចាក់បញ្ចាំងខ្សែភាពយន្តនៅទីសាធារណៈ ការទទួលទានម្ហូបអាហារតាមដងវិថីដែលមានលំដាប់ Michelin ការទៅទិញ ទំនិញនៅតំបន់តាំងបង្ហាញម៉ូដ ជាដើម។

        ថ្លែងនៅពិធីបើកពិធីបុណ្យ លោក Keith Tan ប្រធានអគ្គនាយកដ្ឋាន ទេសចរណ៍សឹង្ហបុរីបានអោយដឹងថា ព្រឹត្តិការណ៍នេះជាកាលានុវត្តភាពដើម្បី អោយសឹង្ហបុរីឧទ្ទេសនាមអ្វីៗដ៏ល្អអស្ចារ្យបំផុតនៃប្រទេសនេះទៅកាន់ប្រជាជនវៀតណាម។ នេះក៏ជាឱកាសដើម្បីអោយប្រជាជនវៀតណាមស្វែងយល់ពី ប្រទេសសឹង្ហបុរីតាមរយៈវប្បធម៌ សិល្បៈនិងចំណីអាហារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ