ពិធីបុណ្យសពអតីតប្រធានខុទ្ទកាល័យរដ្ឋសភាលោក Vu Mao តាមពិធីបុណ្យសពជាន់ខ្ពស់

(VOVWORLD) -  នាព្រឹកថ្ងៃទី ៣ មិថុនា នៅវិមានបុណ្យសពជាតិ លេខ ៥  Tran Thanh Tong (នៃទីក្រុងហាណូយ) គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីបុណ្យសពដ៏ខ្ពង់ខ្ពស់ជូនលោក Vu Mao អតីតសមាជិកគណៈកម្មាធិការមជ្ឈឹមបក្ស អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា និងជាអតីតប្រធានខុទ្ទកាល័យរដ្ឋសភា។

ពិធីបុណ្យសពអតីតប្រធានខុទ្ទកាល័យរដ្ឋសភាលោក Vu Mao តាមពិធីបុណ្យសពជាន់ខ្ពស់ - ảnh 1លោក Vu Mao អតីតប្រធានខុទ្ទកាល័យរដ្ឋសភា 

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan; ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម លោក Pham Minh Chinh; ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong; ប្រធានគណៈចលនាមហាជនមជ្ឈិមបក្សលោកស្រី Truong Thi Mai និងថ្នាក់ដឹកនាំជាច្រើនរូប អញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Vu Mao ផងដែរ។ នៅក្នុងសៀវភៅកាន់ទុក្ខ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំលែកទុក្ខ ជាមួយក្រុមគ្រួសាររបស់លោក Vu Mao ហើយបានសម្តែងនូវការសោកស្តាយដោយបាត់បង់ថ្នាក់ដឹកនាំមួយរូប។

បន្ទាប់ពីពិធីគោរពវិញ្ញាណក្ខ័ន្ធមក ពិធីរំលឹកវិញ្ញាណក្ខន្ធអតីតប្រធានខុទ្ទការល័យរដ្ឋសភា លោក Vu Mao បានធ្វើឡើងនៅម៉ោង ១០ និង ៤៥ នាទីព្រឹកថ្ងៃដដែល។ពិធីបញ្ចុះសពបានធ្វើនៅទីបញ្ចុះសព Thien Duc ស្រុក Phu Ninh ខេត្ត Phu Tho។

លោក Vu Mao បានប្រសូត្រនាថ្ងៃទី១៩ ធ្នូ ឆ្នាំ១៩៣៩ នៅរដ្ឋធានីហាណូយ។ លោកបានចូលរួមសកម្មភាពបដិវត្តន៍កាលពីឆ្នាំ១៩៥០ ហើយចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាមកាលពីឆ្នាំ១៩៦២។

លោកធ្លាប់កាន់តំណែងជា៖ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី៥, ៦, ៧, ៨, ៩; សមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី៩, ១០, ១១; សមាជិកសភានីតិកាលទី៨, ៩, ១០, ១១ អតីតប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា; អតីតប្រធានខុទ្ទកាល័យរដ្ឋសភា; អតីតប្រធានខុទ្ទកាល័យរដ្ឋសភានិងក្រុមប្រឹក្សារដ្ឋ; អតីតប្រធានគណៈកម្មាធិការយុវជន យុវជនជំទង់និងកុមាររបស់រដ្ឋសភា; អតីតលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងជាប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម-កម្ពុជា។

ពិធីបុណ្យសពអតីតប្រធានខុទ្ទកាល័យរដ្ឋសភាលោក Vu Mao តាមពិធីបុណ្យសពជាន់ខ្ពស់ - ảnh 2 ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ បក្ស រដ្ឋាភិបាលអញ្ជើ់ញគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានខុទ្ទកាល័យរដ្ឋសភា លោក Vu Mao (រូបថតៈ TTXVN) 

លោកបានទទួលមេដាយអាយុបក្ស ៥៥ ឆ្នាំ; គ្រឿងឥស្សរិយយស ឯករាជ្យថ្នាក់ទី១; គ្រឿងឥស្សរិយយសតស៊ូប្រឆាំងអាមេរិកថ្នាក់ទី៣; គ្រឿងឥស្សរិយយសយុទ្ធជ័យថ្នាក់ទី១; គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់លេខ១ នៃព្រះរាជាណាចក្រកម្ពុជា; គ្រឿងឥស្សរិយយស Issara ថ្នាក់ទី១ របស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ និងគ្រឿងឥស្សរិយយសព្រះអាទិត្យរះរបស់ព្រះចៅអធិរាជ្យជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ