ពិធីបុណ្យសៀវភៅហាណូយ២០១៥រួមចំណែកលើកដម្កើងបណ្ដាបេតិកភ័ណ្ឌរដ្ឋធានី
|
ពិធីបុណ្យសៀវភៅហាណូយ២០១៥រួមចំណែកលើកដម្កើងបណ្ដាបេតិកភ័ណ្ឌរដ្ឋធានី |
(VOV)_ពិធីបុណ្យសៀវភៅហាណូយ២០១៥ ត្រូវបានបើកនាព្រឹកថ្ងៃទី២៩
កញ្ញា នៅទីក្រុងហាណូយ ដោយមានស្តង់ទំនិញចំនួនជិត១៧០ និងសៀវភៅជាង
ពីរហ្មឺនប្រភេទ។ ពិធីបុណ្យសៀវភៅនេះត្រូវបានតំរៀបជា៣ផ្នែក៖ បក្សនិងលោកប្រធានហូជីមិញ មាតុប្រទេសនិងកោះសមុទ្រ និង ហាណូយ-រដ្ឋធានីវប្បធម៌ វីរភាព
ដើម្បីសន្តិភាព។ មកដល់ទីនេះ ក្រៅពីបំពេញបានសេចក្ដីស្រឡាញ់ចូលចិត្តសៀវ
ភៅរបស់ខ្លួន ទស្សនិកជនក៏បានយល់ដឹងបន្ថែមអំពីបណ្ដាបេតិកភ័ណ្ឌពិភពលោក
និងវៀតណាមទៀតផង។ លោក Ho Van Hau ជនមួយនាក់នៅខ័ណ្ឌ Cau Giay រដ្ឋ
ធានីហាណូយ បានអោយដឹងថា៖
“ នេះជាលើកទីពីរហើយ ដែលខ្ញុំបានចូលរួមពិធីបុណ្យសៀវភៅហាណូយ។
ឆ្នាំនេះ ខ្ញុំឃើញថាទ្រង់ទ្រាយពិធីបុណ្យធំជាង ការរៀបចំល្អ ស្អាតជាង ជួយមិត្តអ្នក
អានស្វែងរកខៀវភៅងាយស្រួលជាង។ ពិធីបុណ្យសៀវភៅនេះបានលើកទឹកចិត្ត
ការអានសៀវភៅ និងវប្បធមអានសៀវភៅជាច្រើន៕”