ពិធីបុណ្យអកអំបុក នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩៖ ពង្រីក​រាល់តម្លៃវប្បធ៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ

(VOVWORLD) -តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Soc Trang ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ពិធីបុណ្យអកអំបុក នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩៖ ពង្រីក​រាល់តម្លៃវប្បធ៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ - ảnh 1 ពិធីបុណ្យអកអំបុក នៅតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ពិធីបុណ្យអកអំបុក ប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long ឆ្នាំ២០១៩ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ ២០១៩ ដោយមានសកម្មភាពវប្បធម៌ សិល្បៈ និងកីឡាដ៏វិសេសវិសាលជាច្រើន។ តាមលោក Ngo Hung  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Soc Trang អនុប្រធានគណចាត់តាំងពិធីបុណ្យថា ខេត្ត Soc Trang បានរៀបចំពិធីបុណ្យនេះជាប្រចាំឆ្នាំ សំដៅអភិរក្ស ពង្រីកនូវរាល់តម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ ខ្មែរ Soc Trang និយាយដោយឡែក និងរបស់ជនរួមជាតិខ្មែរ នៅតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម។ តាមរយៈពិធីបុណ្យនេះ ខេត្ត Soc Trang មានបំណងចង់ធ្វើការឃោសនា ផ្សព្វផ្សាយ ក៏ដូចជាឧទ្ទេសនាមអំពីទឹកដី និងមនុស្ស Soc Trang ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះក៏បានប្រព្រឹត្តិទៅសកម្មភាពវប្បធម៌សិល្បៈនិងកីឡាជាច្រើនដូចជា៖ រំលឹកពិធីសែន ព្រះច័ន្ទ ការប្រកួតលយប្រទីព ការសម្ដែងសល្បៈមហាជន និងការបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរជាដើម។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺជាការប្រណាំងទូក ង ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ