ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី ២ តំបន់ដីសណ្តទន្លេ Cuu Long
|
ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី ២ តំបន់ដីសណ្តទន្លេ Cuu Long (Image: soctrang.vn) |
(VOVworld) – នាយប់ថ្ងៃទី ២៤ វិច្ឆិកា ពិធីបុណ្យអ៊ុំទូកងខេត្ត Soc Trang លើកទី
២ តំបន់ដីសណ្តទន្លេ Cuu Long បានបើកជាផ្លូវការនៅទីក្រុង Soc Trang (ភាគ
ខាងត្បូងវៀតណាម) ក្រោមប្រធានបទ «Soc Trang សប្បាយរីករាយរដូវ
ពិធីបុណ្យ»។ នេះគឺជាពិធីបុណ្យវប្បធម៌កីឡាទេសចរណ៍ដើម្បីឧទ្ទេសនាម
សក្តានុភាពខាងសេដ្ឋកិច្ចវប្បធម៌ទេសចរណ៍នៃខេត្ត Soc Trang និងជានិមត្តិ
រូបនៃស្មារតីសាមគ្គីភាពជាតិ។ លោក Quach Viet Tung អនុប្រធានគណៈ
កម្មាធិការ ប្រជាជនខេត្ត Soc Trang បានឲ្យដឹងថា៖
«យើងខ្ញុំសង្ឃឹមថានឹងពង្រីកសាមគ្គីជាតិក៏ដូចជាអត្តសញ្ញាណប្រពៃណី
របស់ប្រជាជាតិ។ យើងខ្ញុំក៏បានបង្កើតឨកាសផ្លាស់ប្តូរពាណិជ្ជកម្មក៏ដូចជា
ជួបប្រា ស្រ័យវប្បធម៌រវាងតំបន់ផ្សេងៗ ជាពិសេសក្នុងក្របខ័ណ្ឌតំបន់ដី
សណ្តទន្លេ Cuu Long។ តាមរយៈនោះ យើងខ្ញុំជឿជាក់ថា៖ ទេសចរណ៍នៅ
ខេត្ត Soc Trang នឹងត្រូវបានពង្រីកភាពវិសេសវិសាលរវាងប្រពៃណីនិង
ភាពទំនើបរបស់ខ្លួនដើម្បី បង្កើតការបោះជំហានយ៉ាងខ្លាំងលើវិស័យ
ទេសចណ៍ថែមទាំង៕»