ពិធីបុណ្យអាវផាយទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករ
|
ពិធីបុណ្យអាវផាយទីក្រុងហូជីមិញទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករ |
(VOV)_ក្រោយរយៈពេលជាង២សប្ដាហ៍ ប្រព្រឹត្តទៅដោយសកម្មភាពជាច្រើន
នៅទីក្រុង នាយប់ថ្ងៃទី២០មិនា ពិធីបុណ្យអាវផាយទីក្រុងហូជីមិញ លើកទី៣ ឆ្នាំ
២០១៦ ដោយប្រធានបទ៖ ទីក្រុងហូជីមិញ-ទីក្រុងអាវផាយ បានបិទបញ្ចប់។ ពិធី
បុណ្យនេះបានទាក់ទាញការយកចិត្តទុកដាក់ជាច្រើន ពីប្រជាជនទីក្រុង ក៏ដូចជា
ភ្ញៀវទេសចរបរទេស។ សកម្មភាពមួយក្នុងចំណោមសកម្មភាពលេចធ្លោ គឺការជិះ
កង់ទីក្រុង ខ្ញុំស្រឡាញ់ ដោយប្រធានបទ៖ អាវផាយវៀតណាម-ទេសចរវៀតណាម
ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២០មិនា។ នៅកម្មវិធីនេះ និស្សិតជាង២០០នាក់ បាន
ពាក់អាវផាយ ជិះកង់ទៅកាន់តំបន់ទេសចរណ៍ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌
នានារបស់ទីក្រុង។ កម្មវិធីរួមចំណែកផ្សព្វផ្សាយរូបភាពរបស់ទីក្រុងផង និងឃោ
សនា ចលនាប្រជាជន៖រួមដៃដើម្បីបរិស្ថានទេសចរទៀតផង។ ចំណុចពិសេសនៃ
ពិធីបុណ្យអាវផាយឆ្នាំនេះគឺការប្រឡងប៉ាក់ផ្ការនៅលើអាវផាយ ដោយទាក់ទាញ
អ្នកគូប្លង់ជាង២០នាក់នៅក្នុងនិងក្រៅប្រទេស។ ជាពិសេស ជួយជ្រោមជ្រែងកម្ម
វិធីនេះ ក្នុងប៉ុន្មានថ្ងៃនេះ នៅគ្រប់វិថី ស្ថាប័ន ពោពេញទៅដោយអាវផាយរបស់នារី
នេះក៏គឺជាចំណុចដ៏វិសេសវិសាលរបស់ពិធីបុណ្យអាវផាយឆ្នាំនេះដែរ៕