ពិធិបិទ Festival តន្រ្តីអន្តរជាតិ - ហាឡុង ២០២០

(VOVWORLD) - តាមរយៈតន្រ្តី យើងបានជួបប្រាស្រ័យវប្បធម៌ទាំងមូលរបស់ប្រទេសមួយ។ លើសពីនេះទៅទៀត យើងអាចណែនាំតន្ត្រីប្រពៃណីរបស់វៀតណាមទៅកាន់ពិភពលោក។
ពិធិបិទ Festival តន្រ្តីអន្តរជាតិ - ហាឡុង ២០២០ - ảnh 1 ពិធិបិទ Festival តន្រ្តីអន្តរជាតិ - ហាឡុង ២០២០

ពិធីបិទ Festival តន្រ្តីអន្តរជាតិ - ហាឡុង ២០២០ បានប្រព្រឹត្តិទៅនារាត្រីថ្ងៃទី ១១ ខែមករានៅទីក្រុងហាឡុង។ ក្នុងរយៈពេល ២ រាត្រី សិល្បករ អ្នកចំរៀង តារាសម្តែងនិងក្រុមតន្រ្តីចំនួន ១៥០ នាក់មកពីប្រទេសជប៉ុន កាហ្សាក់ស្ថាន ចិននិងវៀតណាម នាំមកនូវការឈុតសម្តែងដ៏សម្បូរបែបចាប់ពីប្រជាប្រិយដល់ដល់តន្ត្រីសម័យទំនើបដូចជា Pop Rock ជាដើម។ សិល្បករឆ្នើម Nguyen Anh Tuan ប្រធានក្រុមសិល្បៈបូព៌ា (ល្ខោនរាំនិងតន្ត្រីជាតិវៀតណាម) បានចែករំលែកថា

នៅក្នុងពិធីបុណ្យនេះ យើងនាំមកនូវស្ទីលតន្រ្តីតាមបែបទំនើបរួមផ្សំជាមួយនឹងតន្ត្រីជាតិ។ យើងខ្ញុំក៏បានកំណត់ថា នឹងមកចូលរួមមហោស្រពតន្រ្តីអន្តរជាតិដូចនេះ យើងបានរៀនសូត្របទពិសោធន៍ពីមិត្តភក្តិអន្តរជាតិផងដែរ។ តាមរយៈតន្រ្តី យើងបានជួបប្រាស្រ័យវប្បធម៌ទាំងមូលរបស់ប្រទេសមួយ។ លើសពីនេះទៅទៀត យើងអាចណែនាំតន្ត្រីប្រពៃណីរបស់វៀតណាមទៅកាន់ពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ