ពិធីបិទកិច្ចពិភាក្សារួមក្នុងសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ

(VOVWORLD) - សម័យប្រជុំបានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែកើនឡើងថា មនុស្សជាតិបានឈានចូលយុគសម័យថ្មី ហើយលក្ខខ័ណ្ឌជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោកបានផ្លាស់ប្តូរ។
ពិធីបិទកិច្ចពិភាក្សារួមក្នុងសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ - ảnh 1ពិធីបិទកិច្ចពិភាក្សារួមក្នុងសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ VNA)

កាលពីថ្ងៃទី ២៦ ខែកញ្ញា កិច្ចពិភាក្សារួមជាន់ខ្ពស់ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧៧ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានបិទបញ្ចប់ក្រោយរយៈពេល ១ សប្ដាហ៍នៃការពិភាក្សាជុំវិញប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន៖ ដំណោះស្រាយបរិបទកម្មចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា" ។ ក្នុងសុន្ទរកថាបិទសម័យប្រជុំ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៧ លោក Csaba Korosi បាននិយាយថា សម័យប្រជុំបានឆ្លុះបញ្ចាំងពីការយល់ដឹងកាន់តែកើនឡើងថា មនុស្សជាតិបានឈានចូលយុគសម័យថ្មី ហើយលក្ខខ័ណ្ឌជាមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការពិភពលោកបានផ្លាស់ប្តូរ។ លោកបានសង្កត់ធ្ងន់ថា ដល់ពេលហើយដើម្បីប្រែក្លាយគំរូសហប្រតិបត្តិការក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញ និងវិបត្តិពហុស្រទាប់។

តំណាងប្រទេសជាសមាជិកក៏បានចាត់ទុកថា ចាំបាច់ត្រូវបញ្ចប់វិបត្តិនៅអ៊ុយក្រែន ព្រមទាំងសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃជម្លោះលើអតិផរណា និងអាយុជីវិតរបស់មនុស្សជុំវិញពិភពលោក។ លើសពីនេះទៅទៀត សម័យប្រជុំទូទៅមានការព្រួយបារម្ភថាការប្រែប្រួលអាកាសធាតុកំពុងបំផ្លាញមនុស្សជាតិបន្តិចម្តងៗ។ អង្គប្រជុំបានអំពាវនាវឱ្យកំណត់ការបញ្ចេញឧស្ម័នពុល សកលមកត្រឹមកម្រិតសូន្យ ហើយជួយឧបត្ថម្ភដល់បណ្ដាប្រទេសដែលរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតពីការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ