ពិធីបិទឆ្នាំទេសចរណ៍ជាតិ ២០១៩ - Nha Trang – Khanh Hoa
(VOVWORLD) - កម្មវិធីសម្ដែងសិល្បនារាត្រីនៃពិធីបិទ នេះ មានប្រធានបទ Nha Trang - ពណ៌ចម្រុះនៃសមុទ្រ គឺជាសកម្មភាពបិទឆាក ក្នុងឆ្នាំ ទេសចរណ៍ជាតិ ២០១៩ ។
ពិធីបិទឆ្នាំទេសចរណ៍ជាតិ ២០១៩ - Nha Trang – Khanh Hoa (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នារាត្រីថ្ងៃទី ២៨ ខែធ្នូ នៅទីក្រុង Nha Trang បានប្រព្រឹត្តទៅ ពិធីបិទឆ្នាំទេសចរណ៍ជាតិ ២០១៩ - Nha Trang – Khanh Hoa ដោយក្រោមប្រធានបទ “Nha Trang - ពណ៌ចម្រុះនៃសមុទ្រ។ កម្មវិធីសម្ដែងសិល្បនារាត្រីនៃពិធីបិទ នេះ មានប្រធានបទ Nha Trang - ពណ៌ចម្រុះនៃសមុទ្រ គឺជាសកម្មភាពបិទឆាក ក្នុងឆ្នាំ ទេសចរណ៍ជាតិ ២០១៩ ។
អញ្ជើញថ្លែងនៅក្នុងពីធីបិទនេះ លោក Le Quang Tung អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ និងជាអនុប្រធានគណៈកម្មាធិការដឹកនាំឆ្នាំទេសចរណ៍ជាតិ ២០១៩ - បានសង្កត់ធ្ងន់ថា៖ “ចំពោះខេត្ត Khanh Hoa និងខេត្ត ក្រុងនានា គឺគប្បីបន្តពង្រីកឧត្តមភាព និងសក្តានុពល ដើម្បីផ្នែកទេសចរណ៍អភិវឌ្ឍន៍ប្រកបដោយ ចីរភាព ប្រសិទ្ធភាព និងរួមចំណែកយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត។ ទន្ទឹមនឹងនេះ យកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក៏ដូចជាពង្រីកតួនាទីរបស់វិនិយោគិនយុទ្ធសាស្ត្រ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ទំនើប លំដាប់ថ្នាក់អន្តរជាតិផងដែរ៕