ពិធីបិទបញ្ចប់ “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam - ទីក្រុង Hoi An ឆ្នាំ ២០២១”

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមេសា នៅទីក្រុង Hoi An “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam - ទីក្រុង Hoi An ឆ្នាំ២០២១” ដែលបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Quang An សហការជាមួយស្ថានទូតកូរ៉េខាងត្បូងនិងមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា។
ពិធីបិទបញ្ចប់ “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam - ទីក្រុង Hoi An ឆ្នាំ ២០២១” - ảnh 1 “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam - ទីក្រុង Hoi An ឆ្នាំ២០២១” ដែលបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Quang An (រូបថត៖ VOV)

ក្រោយរយៈពេល៣ថ្ងៃប្រព្រឹត្តិទៅសកម្មភាពជួបប្រាស្រ័យវប្បធម៌នជាច្រើន នាយប់ថ្ងៃទី ១១ ខែមេសា នៅទីក្រុង Hoi An “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam - ទីក្រុង Hoi An ឆ្នាំ២០២១” ដែលបានរៀបចំឡើងដោយគណៈកម្មាធិការប្រជាជនខេត្ត Quang An សហការជាមួយស្ថានទូតកូរ៉េខាងត្បូងនិងមជ្ឈមណ្ឌលវប្បធម៌កូរ៉េខាងត្បូងប្រចាំនៅវៀតណាម បានបិទបញ្ចប់ប្រកបដោយផ្លែផ្កា។

ដោយមានបទពិសោធន៍យ៉ាងសម្បូរបែប ដើម្បីស្វែងយល់អំពីវប្បធម៌ទេសចរណ៍និងម្ហូបអាហារកូរ៉េខាងត្បូង “ទិវាវប្បធម៌កូរ៉េខាងត្បូងនៅខេត្ត Quang Nam – ទីក្រុង Hoi An ឆ្នាំ ២០២១” បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងស្រស់ស្អាតនៅក្នុងដួងចិត្តទីក្រុង Hoi An និងភ្ញៀវទេសចរណ៍ផងដែរ។ លោក Tran Van Tan អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បានមានប្រសាសន៍ថា៖ «នាពេលខាងមុខនេះ ខេត្ត Quang Nam មានគោលការណ៍ស្នើរសុំរដ្ឋាភិបាលទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់ខេត្ត Quang Nam សម្រាប់ជនកាន់លិខិតឆ្លងដែនវ៉ាក់សាំង ដែលមានលទ្ធផលតេស្តិ៍អវិជ្ជមាន ក៏ដូចជាសហការជាមួយក្រុមហ៊ុនធ្វើដំណើរទេសចរណ៍នានា ជួលជើងហោះហើរផងដែរ។ ទន្ទឹមនឹងនេះនាំភ្ញៀវទេសចរចូលមកកាន់តំបន់ទេសចរណ៍ដាច់ដោយឡែកដែលមានចម្ងាយឆ្ងាយពីតំបន់អាស័យដ្ឋាន ដើម្បីផ្តល់ជូន ភ្ញៀវទេសចរកូរ៉េខាងត្បូងមានភាពសប្បាយរីករាយក្នុងការលេងកំសាន្តនៅតំបន់ទេសចរណ៍ប្រណិតនៅខេត្ត Quang Nam និងតំបន់ទេសចរណ៍ផ្សេងៗ ដើម្បីរួមចំណែកក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ