ពិធីបិទបញ្ចប់មហោស្រពកីឡាអាស៊ី ASIAD 2018 ពោរពេញទៅដោយ សាមគ្គីភាព
(VOVWORLD) - មហោស្រពកីឡាអាស៊ីលើកទី១៨ (ASIAD 2018) នៅប្រទេស ឥណ្ឌូនេស៊ីបានបិទបញ្ចប់ជាផ្លូវការនៅក្នុងរាត្រីពោរពេញទៅដោយភាពរស់រវើក នៅមហាកីឡាដ្ឋាន Gelora Bung Karno ទីក្រុង Jakarta ដោយមានការសំដែង យ៉ាងសម្បូរបែប និងនាំមកនូស្មារតីសាមគ្គិភាពផងដែរ។
ពិធីបិទបញ្ចប់មហោស្រពកីឡាអាស៊ី ASIAD 2018 នៅមហាកីឡាដ្ឋាន Gelora Bung Karno ទីក្រុង Jakarta ពោរពេញទៅដោយសាមគ្គីភាព |
ក្រោមប្រធានបទ «សហគមន៍អាស៊ីឯកភាពមួយ» ពិធីបិទបញ្ចប់ ASIAD 2018 ត្រូវបានរៀបចំឡើងគួរឲ្យទាក់ទាញចិត្តកីឡាករនិងគ្រូបង្វឹកទាំងអស់ដែលបាន ចូលរួមការប្រកួតឆ្នាំនេះ។ ទាំងកីឡាករ ទាំងគ្រូបង្វឹកត្រូវបានលើកទឹកចិត្ត ចូលរួមពិធីនេះតាមវិញ្ញាសារប្រកួត ដើម្បីបង្កើនចំណងមិត្តភាព និងបង្កើត ASIAD មួយពោរពេញទៅ ដោយសាមគ្គីភាព ជិតស្និទរវាងបណ្តាប្រជាជាតិទាំងមូលផងដែរ។
ថ្លែងមតិក្នុងពិធីបិទបញ្ចប់នេះ ឧបនាយករដ្ឋមន្ត្រីឥណ្ឌូនេស៊ី និងជាប្រធានគណៈកម្មការរៀបចំពិធីបិទបញ្ចប់នេះ លោក Jusuf Kalla បានសំដែងក្តីសង្ឃឹមថា កីឡាករទាំងអស់បានដកបទពិសោធន៍ពីការប្រកួតដែលមិនងាយនឹងបំភេ្លចបានឡើយ នៅ ASIAD ឆ្នាំនេះ។ ក្នុងពេលនោះ ប្រធានគណៈកម្មាធិការ អូឡាំពិកអាស៊ី លោក Al-Ahmed Al-Sabah ក៏បានអបអរសាទរ ASIAD ឆ្នាំ២០១៨ បានប្រព្រឹត្ត ទៅដោយជោគជ័យ និងត្រឹមត្រូវតាមការរំបឹងទុករបស់គណៈកម្មការ ហើយលោក បានថ្លែងអំណរគុណជូនចំពោះកីឡាករទាំងអស់ផងដែរ។ លោកក៏សំដែងនូវក្តីសង្ឃឹមថា ASIAD បន្ទាប់នៅទីក្រុង Hangzhou (ប្រទេសចិន) ក្នុងឆ្នាំ២០២២ នឹងបន្តទទួលបាននូវភាពជោគជ័យដ៏ត្រចេះត្រចង់ថែមទៀតផងដែរ៕