ពិធីបិទសន្និសីទអន្ដរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ីលើកទី១០នៅរុស្ស៊ី

(VOVWORLD) -  បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការ សន្និ សីទអន្តរជាតិលើកទី ១០ នៃគណបក្សនយោបាយអាស៊ី (ICAPP) បានបិទបញ្ចប់នៅថ្ងៃទី ២៦ ខែតុលា នៅក្នុងទីក្រុងមូស្គូប្រទេសរុស្ស៊ី។

ពិធីបិទសន្និសីទអន្ដរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ីលើកទី១០នៅរុស្ស៊ី - ảnh 1 ប្រធានប្រតិភូដែលចូលរួមក្នុងសនិ្នសីទ 

សន្និសីទបានអនុម័តលើសេចក្ដីថ្លែងការណ៍ក្រុងម៉ូស្គូ ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអស្ថិរភាពក៏ដូចជាជម្លោះភូមិសាស្ត្រនយោបាយ បច្ចុប្បន្នដែលកំពុងមានការកើនឡើងក្នុងវិសាលាភាពអន្តរជាតិ ហើយជម្លោះដែនដីនិងការកើនឡើងភេរវកម្មភាពជ្រុលនិយម កំពុងគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ។ សេចក្តីថ្លែងការណ៍នេះ ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីការកើនឡើងនៃលទ្ធិកាំពារនិយម ជម្លោះពាណិជ្ជកម្មនិងលទ្ធិឯកតោភាគីដោយបញ្ជាក់ថា កិច្ចសហប្រតិបត្តិការពហុភាគីត្រូវតែជាគ្រឹះនៃស្ថាបត្យកម្មអន្តរជាតិ។

ក្នុងនាមជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់ ICAPP និងអនុប្រធានចូលរួមការគ្រប់គ្រង់នៃសន្និសីទ គណៈប្រតិភូនៃបក្សកុម្មុយនិស្តវៀតណាមដឹកនាំដោយលោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសវៀតណាម បានរួមចំណែកយ៉ាងសកម្មចំពោះខ្លឹមសារសំខាន់ៗនិងសកម្មភាពសំខាន់ៗនៃសន្និសីទ។ លោក Hoang Binh Quan បានជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev; ជួបធ្វើការជាមួយគណបក្សនយោបាយជាច្រើននៅរុស្ស៊ីនិងគណបក្សនយោបាយនៃប្រទេសមួយចំនួនក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ