(VOVWORLD) - គណៈចាត់តាំងបានចាក់បញ្ចាំងឃ្លីបរំលឹកពេលវេលាគួរឱ្យចាប់អារម្មណ៍នៃស៊ីហ្គេម ៣២ និងថ្លែងអំណរគុណដល់ជួរអ្នកស្ម័គ្រចិត្តដែលបានរួមចំណែកដល់ជោគជ័យរួមនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន |
នាយប់ថ្ងៃទី ១៧ ឧសភា នៅពហុកីឡដ្ឋានមរតកតេជោ រាជធានីភ្នំពេញ កម្ពុជា ពិធីបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (ស៊ីហ្គេម ៣២) បានប្រព្រឹត្តិទៅយ៉ាងមហោឡារិក។
ក្រោយរៈពេលជាង ២០ ថ្ងៃ នៃការប្រកួតកីឡាលើប្រភេទកីឡាចំនួន ៣៧ ជាមួយវិញ្ញាសាកីឡាចំនួន ៥៨១ របស់ក្រុមកីឡាចំនួន ១១ ក្រុមកីឡាវៀតណាមដណ្ដើមបានមេដាយមាសចំនួន ១៣៦ គ្រឿង មេដាយប្រាក់ចំនួន ១០៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ១១៨ គ្រឿង ហើយបានឈរចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុមកីឡាទាំងអស់ បន្ទាប់មកគឺ ថៃ ឥណ្ឌូណេស៊ី និងកម្ពុជា។
ពិធីបិទស៊ីហ្គេម ៣២ បានចាប់ផ្តើមជាមួយនឹងឈុតសម្តែង See you again។ គណៈចាត់តាំងបានចាក់បញ្ចាំងឃ្លីបរំលឹកពេលវេលាគួរឱ្យចាប់អារម្មណ៍នៃស៊ីហ្គេម ៣២ និងថ្លែងអំណរគុណដល់ជួរអ្នកស្ម័គ្រចិត្តដែលបានរួមចំណែកដល់ជោគជ័យរួមនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ ចំណុចលេចធ្លោនៃព្រឹត្តិការណ៍បិទគឺការសម្ដែង "ព្រលឹងនៃសិល្បៈក្បាច់គុនល្បុក្កតោ" ដោយមានការចូលរួមរបស់អ្នកសម្ដែងរាប់ពាន់នាក់ ដើម្បីឧទ្ទេសនាមក្បាច់គុនប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះ ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិនៅឆ្នាំ ២០២២។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២។
ស៊ីហ្គេម ៣៣ នឹងត្រូវបានប្រព្រឹត្តិទៅនៅថៃនាខែធ្នូ ឆ្នាំ២០២៥៕