ពិធីបំផុស “ដំណើរគ្រូពេទ្យវ័យក្មេងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ”

(VOVWORLD) - ថ្ងៃទី១៩ ខែឧសភា នៅរដ្ឋធានីហាណូយបានប្រព្រឹត្តទៅពិធីបំផុស “ដំណើរគ្រូពេទ្យវ័យក្មេងធ្វើតាមពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ដោយ ស្ម័គ្រចិត្តដើម្បីសុខភាពរបស់សហគមន៍” ឆ្នាំ២០១៩។ 

នៅពិធីនេះ គ្រូពេទ្យវ័យ ក្មេងចំនួន១០០នាក់រួមជាមួយសម្ព័ន្ធយុវជនរដ្ឋធានីបានដំណើរការពិនិត្យជំងឺ និងចែកថ្នាំសង្កូវដោយឥតគិតថ្លៃជូនចំពោះប្រជាជនចំនួន២០០០នាក់។ លោកស្រី Le Thi Thuy ពលរដ្ឋហាណូយម្នាក់ បានអោយដឹងថា៖

        “បណ្ដាគ្រូពេទ្យពិនិត្យជំងឺយ៉ាងហ្មត់ចត់ណាស់ ហើយរកឃើញបញ្ហាមួយ ចំនួនរបស់ខ្ញុំ គឺខ្ញុំកំពុងមានដុំពកស្ងួត អញ្ចឹងគ្រូពេទ្យប្រាប់ខ្ញុំ៦ខែក្រោយមកនឹង ទៅពិនិត្យឡើងវិញ ឬក៏ខ្ញុំមានឈឺធ្មេញ គ្រូពេទ្យក៏ជូនឱសថផងដែរ។ កម្មវិធី យ៉ាងដូច្នេះគឺល្អណាស់ ដោយអំពាវនាវអោយមនុស្សគ្រប់រូបត្រូវទៅពិនិត្យជំងឺ ជាទៀងទាត់ ហើយត្រូវចេះថែទាំអោយសុខភាពរបស់ខ្លួន”។

        “ដំណើរគ្រូពេទ្យវ័យក្មេងស្ម័គ្រចិត្តដើម្បីប្រទេសវៀតណាមមួយដែលមាន សុខភាពល្អ” ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ក្នុង គោលដៅនាឆ្នាំ២០១៩នឹងមានគ្រូពេទ្យវ័យក្មេងចំនួន២ហ្មឺននាក់ចូលរួមពិនិត្យ ជំងឺអោយប្រជាជន ដោយមានប្រជាជនចំនួន៣សែននាក់នឹងត្រូវបានពិនិត្យ ជំងឺនិងជូនថ្នាំសង្កូវដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ