ពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមកម្មវីធីតបស្នងសងគុណ
|
ពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមកម្មវីធីតបស្នងសងគុណ |
(VOV)_នាថ្ងៃទី២៧មេសា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបំផុសចលនាប្រជាជនទាំងមូលចូលរួមកម្មវិធីតបស្នងសងគុណ។ វគ្គបំផុសចលនានេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ខែ ចាប់ពីថ្ងៃទី២៧មេសាដល់ថ្ងៃទី២៧កក្កដា ជាសកម្មភាពពោពេញទៅដោយអត្ថន័យ ក្នុងចំណោមសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០នៃទិវាយុទ្ធជនពិការនិងយុទ្ធជនពលីជីវិត។ សកម្មភាពនេះក៏បានបង្ហាញនូវការទទួលខុសត្រូវ ការដឹងគុណរបស់បក្ស រដ្ឋ និងប្រជាជនចំពោះអ្នកមានគុណូបការះចំពោះបដិវត្តន៍និងប្រទេសជាតិ។ ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការរណៈសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា៖
“ ស្ថាប័ននីមួយ អង្គការនីមួយៗ និងគ្រួសារនីមួយៗ ត្រូវមានការងារជាក់ស្ដែងដើម្បីរួមចំណែកថែទាំសំរាប់គ្រួសារយុទ្ធជនពលី យុទ្ធជនពិការ គ្រួសារគោលនយោបាយ និងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ Dioxin។”
ក្នុងពិធីនេះ អង្គការ បុគ្គល និងសហគ្រាសបានរៃអង្គាសទឹកប្រាក់ចំនួនជិត៤ពាន់លានដុងសំរាប់ មូលនិធិតបស្នងសងគុណ៕