ពិធីបំផុសនិពន្ធស្មាដៃអក្សរសាស្ត្រសិល្បៈ "រស់នៅជារៀងរហូតជាមួយពេលវេលា"

(VOVWORLD) - កាលពីយប់ថ្ងៃទី ១៨ ធ្នូ នៅទីក្រុង Hai Phong ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Hai Phong រៀបចំពិធី បំផុសនិពន្ធស្មាដៃអក្សរសាស្ត្រសិល្បៈ "រស់នៅជារៀងរហូតជាមួយពេលវេលា"។
ពិធីបំផុសនិពន្ធស្មាដៃអក្សរសាស្ត្រសិល្បៈ លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹម

ពិធីបំផុសនិពន្ធស្មាដៃអក្សរសាស្ត្រ និងសិល្បៈ "រស់នៅជារៀងរហូតជាមួយពេលវេលា" ឆ្ពោះទៅពិធីរំលឹកខួបលើកទី ១០០ ទិវាបង្កើត បក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ឆ្នាំ ១៩៣០- ៣ កុម្ភៈ ឆ្នាំ ២០៣០) និងខួបលើកទី ៨៥ ទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ឆ្នាំ ១៩៤៥ -២ កញ្ញា ឆ្នាំ ២០៣០)។ អញ្ជើញថ្លែងក្នុងពិធីនេះ លោក Nguyen Trong Nghia ប្រធានគណៈកម្មការឃោសនាអប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា៖

“យើងខ្ញុំសង្ឃឹមថា ក្រុមអ្នកអក្សរសាស្ត្រ សិល្បៈករ សិល្បការិនីនឹងបន្តពង្រីកទេពកោសល្យ បញ្ញា លើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់ពលរដ្ឋ ហាត់ពត់លត់ដំក្រមសីលធម៌ ប្រកាន់ខ្ជាប់ស្ថានភាពជាក់ស្ដែងនៃបុព្វហេតុកសាងប្រទេសជាតិ ក្នុងយុគសម័យផ្លាស់ប្ដូរថ្មី ដើម្បីនិពន្ធស្នាដៃឆ្លុះបញ្ចាំងពីដង្ហើមជីវិត មានតម្លៃបម្រើប្រទេសជាតិ និងបម្រើប្រជាជន។ យើងខ្ញុំស្នើឲ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បន្តយកចិត្តទុកដាក់ បំពាក់បំប៉នក្រុមអ្នកអក្សរសាស្ត្រ សិល្បៈករ សិល្បការិនី និងអ្នកមានទេពកោសល្យសិល្បៈរបស់ប្រទេសជាតិ ព្រមទាំងបង្ករាល់លក្ខណៈងាយស្រួលដល់ក្រុម អ្នកអក្សរសាស្ត្រ សិល្បៈករ សិល្បការិនីធ្វើសកម្មភាព ពង្រីកសមត្ថភាពច្នៃប្រឌិតសិល្បៈ និពន្ធស្មាដៃដែលមានគុណភាពខ្ពស់ និងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិ”។

យោងតាមគណៈកម្មការមេប្រយោគ កម្មវិធីនេះ បានរៀបចំឡើងជា ៦ ដំណាក់កាល ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ