ពិធីបំផុសសកម្មភាពដើម្បីជួយជ្រោមជ្រែងទិវាឧតុនិយមពិភពលោកឆ្នាំ ២០១៩

(VOVWORLD) - ពិធីបំផុសសកម្មភាពដើម្បីជួយជ្រោមជ្រែងទិវាឧតុនិយមពិភពលោកឆ្នាំ ២០១៩ ក្រោមប្រធានបទ “ព្រះអាទិត្យ ផែនដីនិងអាកាសធាតុ” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃ ទី២៣ខែមីនានៅទីក្រុង Hai Phong (ភាគខាងជើងនៃប្រ ទេសវៀតណាម)។ 
ពិធីបំផុសសកម្មភាពដើម្បីជួយជ្រោមជ្រែងទិវាឧតុនិយមពិភពលោកឆ្នាំ ២០១៩ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Le Cong Thanh អញ្ជើញថ្លែងមតិក្នុងពិធី 

ប្រធានបទនៃទិវាឧតុនិយមពិភពលោកឆ្នាំនេះ គឺដើម្បីលើកកំពស់មនសិការរបស់សង្គមទាំងមូល នៅចំពោះមុខផលប៉ះពាល់និងបម្រែបម្រួលរបស់ព្រះអាទិត្យដល់ជីវ ភាពរបស់មនុស្សលោក ដើម្បីម្ចាស់ការ ការពារសុខភាពនិងដាក់កម្រិតទាបបំផុតនូវ ផលប៉ះពាល់នៃកំដៅព្រះអាទិត្យ បំរែបំរួលអាកាសធាតុ ការធ្វើអាជីវកម្មប្រភពថាម ពលពន្លឺព្រះអាទិត្យ រួមចំណែកក្នុងការទប់ស្កាត់គ្រោះធម្មជាតិ សំដៅបម្រើប្រសិទ្ធភាពនិងសុវត្ថិភាពនៃជីវិត។ អញ្ជើញថ្លែងក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថានវៀតណាម លោក Le Cong Thanh បានអោយដឹងថា៖ “តាមរយៈព្រឹត្តិការណ៍នេះ ការរួមបញ្ចូលជាមួយគំនិតនៃការតភ្ជាប់បុគ្គល សហគមន៍និងសង្គមដើម្បីចូលរួមក្នុងការងារបង្ការគ្រោះមហន្តរាយ របស់អង្គការឧតុនិយមពិភពលោក ទិន្ន័យនីមួយៗ ព័ត៌មានព្រមានពីធម្មជាតិនីមួយៗ នៃឧស្សាហកម្មឧតុនិយមវៀតណាម កំពុងតែផ្តល់វិភាគទានជាបន្តបន្ទាប់ដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រទេសជាតិ។ ក្រៅពីនេះខ្ញុំក៏ស្នើថា ភ្នាក់ងារពាក់ព័ន្ធនៅមជ្ឈិមនិងមូលដ្ឋានគប្បីសហការយ៉ាងជិតស្និទ្ធជាមួយផ្នែកឧតុនិយមនិងជលសាស្ត្រក្នុងការព្យាករណ៍ ទប់ស្កាត់និងកាត់បន្ថយការខូច ខាតដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ