ពិធីប្រកាសឈុតសៀវភៅស្តីពីរណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាម

(VOVWORLD) -  សំដៅអបអរសាទរខួបលើក ទី ៥៨ នៃការបង្កើតរណសិរ្សជាតិរំដោះភាគខាងត្បូង វៀតណាម (ថ្ងៃទី ២០ ខែធ្នូ ១៩៦០- ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨) នារសៀលថ្ងៃទី ១៩ ខែធ្នូ គណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានរៀប ចំពិធីប្រកាសឈុតសៀវភៅ ស្តីពីរណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាម, សម្ព័ន្ធបណ្តាកងកម្លាំងជាតិ ប្រជាធិបតេយ្យនិងសន្តិភាពវៀត ណាម, រដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូង”។

ពិធីប្រកាសឈុតសៀវភៅស្តីពីរណសិរ្សជាតិរំដោះភាគខាងត្បូងវៀតណាម - ảnh 1តំណាងក្នុងពិធី 

អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Huu Phuoc អតីតអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការបញ្ជាណែនាំកសាងមណ្ឌលកេរដំណែលប្រវត្តិ សាស្ត្របដិវត្តន៍វៀតណាមនិងជាប្រធានក្រុមប្រឹក្សាចងក្រងសៀវភៅនេះបានឲ្យដឹងថា៖ “ឈុតសៀវភៅនេះ គ្របដណ្តប់លើបញ្ហាជាច្រើន ដែលការបោះពុម្ពផ្សាយនូវសៀវភៅនេះពីមុនមិនដែលនិយាយដល់។ ជាពិសេស គឺចង់ក្រងបាននូវប្រវត្តិសាស្ត្រនៃសកម្មភាពរបស់រណសិរ្សជាតិរំដោះខាងត្បូងវៀតណាម សម្ព័ន្ធភាពបណ្តាកងកម្លាំងជាតិ ប្រជាធិបតេយ្យនិងសន្តិភាពនិងរដ្ឋាភិបាលបដិវត្តន៍បណ្តោះអាសន្ននៃសាធារណរដ្ឋភាគខាងត្បូងវៀតណាម ជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ