ពិធីប្រកាសសៀវភៅស និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-UE ឆ្នាំ ២០១៨

(VOVWORLD) -វណ្ណកម្មទី ១០ នៃសៀវភៅសបានប្រមូលផ្ដុំនូវទស្សនៈរបស់ក្រុមហ៊ុនជាសមាជិក EuroCham ដែលកំពុងធ្វើសកម្មភាពលើគ្រប់វិស័យនៅវៀតណាម ព្រមទាំងបង្ហាញនូវបំណងប្រាថ្នារបស់សហគ្រាសអឺរ៉ុបក្នុងការជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់។
ពិធីប្រកាសសៀវភៅស និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-UE ឆ្នាំ ២០១៨ - ảnh 1ពិធីប្រកាសសៀវភៅស 

នាថ្ងៃទី ១៥ មិនា នៅទីក្រុងហាណូយ សម្ព័ន្ធសមាគមន៍សហគ្រាស់អឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) បានប្រកាសវណ្ណកម្មទី ១០ របស់សៀវភៅស និងរៀបចំព្រឹត្តិការណ៍ យថាទស្សន៍ EVFTA ២០១៨៖ ៣០ ឆ្នាំ FDI   ២០ឆ្នាំ បង្កើត EuroCham និង ១០ ឆ្នាំចេញផ្សាយសៀវភៅស។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអញ្ជើញចូលរួមពិធីនេះ។

វណ្ណកម្មទី ១០ នៃសៀវភៅសបានប្រមូលផ្ដុំនូវទស្សនៈរបស់ក្រុមហ៊ុនជាសមាជិក EuroCham ដែលកំពុងធ្វើសកម្មភាពលើគ្រប់វិស័យនៅវៀតណាម ព្រមទាំងបង្ហាញនូវបំណងប្រាថ្នារបស់សហគ្រាសអឺរ៉ុបក្នុងការជួយឧបត្ថម្ភរដ្ឋាភិបាលវៀតណាមអភិវឌ្ឍន៍ក្របខ័ណ្ឌច្បាប់ ហើយរួមវិភាគទានក្នុងការកសាងបរិយាកាសធ្វើអាជីវកម្មប្រកដោយភាពសម្បូររុងរឿងនៅវៀតណាម ដើម្បីផលប្រយោជន៍របស់សហគ្រាស វិនិយោគិន  និងសង្គម។

អញ្ជើញថ្លែងមតិនៅទីនេះ សហប្រធាន EuroCham ប្រចាំនៅវៀតណាម លោក Gellert Horvath បានសង្កត់ធ្ងន់ថា៖

 “EVFTA មិនត្រឹមតែជាកិច្ចព្រមព្រៀងដើម្បីជំរុញកំណើនអភិវឌ្ឍន៍របស់វៀតណាម ផ្នែកឧស្សាហកម្ម មុខរបររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងជំរុញបរិយាកាសវិនិយោគ ជាពិសេសគឺលំហូរពន្ធដារ ហើយលើកកម្ពស់គុណភាព ក៏ដូចជាបទដ្ឋានខាងសុវត្ថិភាពសម្រាប់មុខទំនិញនាចេញទៅកាន់EU ទៀតផង។ យើងខ្ញុំមានក្ដីជឿជាក់ថាដោយមានការខិតខំប្រឹងប្រែងរួមរបស់មជ្ឈដ្ឋានមន្ត្រីវៀតណាម និង EU ក៏ដូចជាការជួយឧបត្ថម្ភរបស់ EuroCham យើងច្បាស់ជានឹងទទួលបានគោលដៅដែលបានដាក់ចេញ”។

តាងនាមរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue វាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ EuroCham ក្នុងការជួយឧបត្ថម្ភវៀតណាមបង្កើតឡើងបរិយាកាសធ្វើអាជីវកម្មឲ្យកាន់តែស្និទ្ធស្នាលជាមួយសហគ្រាសពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការចេញផ្សាយសៀវភៅសនេះ។ លោកបានសង្តត់ធ្ងន់ថា៖

“រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងអ្នកចរចាបានខិត្តខំប្រឹងប្រែងអស់ពីកម្លាំងការចិត្តដើម្បីតាគីតែងឡើងកិច្ចព្រមព្រៀង EVFTA លើគ្រប់ជ្រុងជ្រោយប្រកបដោយគុណភាពខ្ពស់នេះ។ ដូច្នេះ នាពេលខាងមុខ ខ្ញុំមានក្កីសង្ឃឹមថា៖ EuroCham នឹងចូលរួមក្នុងដំណើការអនុម័តលើកិច្ចព្រមព្រៀងនេះនៅសហភាពអឺរ៉ុប ដើម្បីរួមចំណែកអនុវត្តន៍ជាក់ស្ដែងកិច្ចព្រមព្រៀងនេះនាពេលឆាប់ៗខាងមុខ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ