ពិធីប្រកាសសៀវភៅសការពារប្រទេសវៀតណាមនៅអាល់ហ្សេរី

(VOVWORLD) - នាយប់ថ្ងៃទី ១៨ ខែធ្នូ នៅរដ្ឋធានី Algiers ស្ថានទូតនិងស្ថាប័នអនុព័ន្ធការពារប្រទេសវៀតណាមប្រចាំនៅអាល់ហ្សេរី បានរៀបចំពិធីជប់លៀងដ៏មហោឡារឹកដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៣០ នៃទិវាការពារប្រទេសរបស់ប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) និងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៥ នៃទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩) ព្រមទាំងរៀបចំពិធីឧទ្ទេសនាមខ្លឹមសារនៃសៀវភៅសការពារប្រទេសវៀតណាមឆ្នាំ ២០១៩ ផងដែរ។
ពិធីប្រកាសសៀវភៅសការពារប្រទេសវៀតណាមនៅអាល់ហ្សេរី - ảnh 1លោកវរសេនីយ៍ឯក Duong Duc Thuan កំពុងណែនាំអំពីសៀវភៅការពារប្រទេសវៀតណាមឆ្នាំ ២០១៩ (រូបថត៖ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីបើកព្រឹត្តិការណ៍នេះ ភារៈធារីស្តីទីវៀតណាមប្រចាំនៅអាល់ហ្សេរី លោក Trinh The Hung បានសង្កត់ធ្ងន់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិនឹងបង្កើតការជឿទុកចិត្តគ្នាជាយុទ្ធសាស្ត្ររវាងបណ្តាប្រទេសនានា ដោយសង្ឃឹមថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាល់ហ្សេរីនឹងត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងក្លាថែមទៀត ព្រមទាំងបង្កើតលក្ខណៈងាយស្រួល ដើម្បីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តតែល្អប្រសើរនាពេលអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ