ពិធីប្រគល់កិត្តិនាមសហគ្រិនវ័យក្មេងឆ្នើមឆ្នាំ២០២១
(VOVWORLD) - នារសៀលថ្ងៃទី ២៦ ធ្នូ នៅទីក្រុងហាណូយ គណៈកម្មា ធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សម្ព័ន្ធយុវជនវៀតណាម និងមជ្ឈិមសមាគមសហគ្រិនវ័យក្មេងវៀតណាមបានប្រារព្ធពិធីប្រគល់កិត្តិនាមជា “សហគ្រិនវ័យក្មេងចាប់ផ្តើមអាជីវកម្មឆ្នើម ២០២១”។
ទិដ្ឋភាពនៃពិធីប្រគល់កិត្តនាមសហគ្រិនវ័យក្មេងចាប់ផ្តើមអាជីវកម្មឆ្នើម (រូបថត៖ baochinhphu.vn) |
គណៈកម្មាធិការរៀបចំ បានប្រគល់កិត្តិនាម ជាសហគ្រិនវ័យក្មេងឆ្នើមក្នុងឆ្នាំនេះ ដល់សហ គ្រិនវ័យក្មេងឆ្នើមចំនួន ៨៦ នាក់។ ទាំងនេះគឺជាសហគ្រិនវ័យក្មេងដែលបានជម្នះលើការលំបាកបណ្តាលពីជំងឺរាតត្បាត សម្របខ្លួនទៅនឹងការផ្លាស់ប្តូរទាំងអស់នៃយុគសម័យឌីជីថល បង្កើតចំណុចលោតផ្លោះ និងជួយឱ្យអាជីវកម្មអភិវឌ្ឍន៍។ លោក Vu Gia Luyen ប្រធានក្រុមប្រឹក្សា ភិបាល នៃក្រុមហ៊ុនភាគហ៊ុនដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ដែលជាសហគ្រិនវ័យក្មេងឆ្នើមមួយរូបបានឲ្យដឹងថា៖ “យើងរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ការផ្លាស់ប្តូរប្រតិបត្តិការនៅក្នុងលំហឌីជីថល មានឧបករណ៍ជាជំនួយសម្រាប់ធ្វើការពីចម្ងាយ ព្រមទាំងជំរុញទឹកចិត្តរបស់មនុស្សគ្រប់រូប។ យើងមានដំណើរការល្អក្នុងឆ្នាំកន្លងទៅ ដោយបានបើកដំណើរការផលិតផលថ្មី ជាមួយនឹងកំណើនប្រាក់ចំណូលច្រើនជាង ២០០% បើធៀបនឹងឆ្នាំ ២០២០”។
នៅក្នុងក្របខ័ណ្ឌនៃកម្មវិធី “ការផ្លាស់ប្តូរឌីជីថល - ផ្លាស់ប្តូរដើម្បីសម្របខ្លួននិងការស្តារឡើងវិញ”៕